សមត្ថកិច្ចនគរបាលណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ជាមួយ ថ្នាំញៀន១៥កញ្ចប់

(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាល ខណ្ឌប្ញស្សីកែវឃាត់ខ្លួន ជាក់ស្ដែងករណីជួញ ដូរដោយខុសច្បាប់នូវ សារធាតុញៀន ១៥កញ្ចប់ នៅចំណុចផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីម៉ោង១និង ៣០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកហ៊ាង ថារ៉េត អធិការនគរបាល ខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យ ទាំង២នាក់ ទី១.ឈ្មោះ សុខ សម្ភស្ស ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅបន្ទប់ជួល ភូមិផ្សារទួលសង្កែ សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ ទី២.ឈ្មោះ សាឡេះ រ៉ូសាលី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មានទីលំនៅ មិនពិតប្រាកដ មុខរបរ កម្មករ ។ សម្ភារៈដកហូតរួមមាន ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន១៥កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងកំពុង ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការ បន្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *