លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថ បានដឹកនាំកម្លាំង កងរាជអាវុធហត្ថ ខេត្តចំនួន១០០នាក់ អញ្ជើញចូលរួម ទទួលអំណោយ អាវរងា រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រោមអធិតីភាព ឯកឧត្ដម ហ៊ុន ម៉ានី  តំណាងដ៏ខ្ពង់ខ្ពស់..!!!

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បានដឹកនាំកម្លាំង កងរាជអាវុធហត្ថ ខេត្តចំនួន១០០នាក់  អញ្ជើញចូលរួ មទទួលអំណោយ អាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គ មហាសេនាបតី តេជោ  ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រោមអធិតីភាព ឯកឧត្ដម ហ៊ុន ម៉ានី តំណាងដ៏ ខ្ពង់ខ្ពស់សម្តេចតេជោ ដែលប្រារព្វធ្វើឡើងនៅ ទីបញ្ជាការកងពល តូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិភ្នំជញ្ជាំង  ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ ចំពោះកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះ បង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុ ជាតិនិងមាតុភូមិ ។

ជាមួយគ្នានោះ ដែរ ឯកឧត្តម ក៏បានជូនពរ ដល់កងកម្លាំង ទាំងអស់មានសុខភាពល្អ ជាពិសេសថែរក្សាសុខ ភាពនៅរដូវរងា រដែលនឹងមកដល់ នាពេលខាងមុខផងដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *