(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តមបន់ប្រតិបត្តការ សឹករងខេត្តបន្ទាយមានជ័យ បានចាត់តាំងលោក វរសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំង សមត្ថកិច្ចចម្រុះ និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះរាវរកសពយុវជនម្នាក់ ឈ្មោះ រុំ ឧទរ ហៅក្រៅ ធី ភេទប្រុស អាយុ១៦ឆ្នាំ ដែលមានទីលំនៅ ភូមិស្នាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មូលហេតុ ចេញពីរៀនត្រលប់ ទៅផ្ទះវិញហើយចុះ លេងទឹកនៅតាមផ្លូវ ក្រាលបេតុង ក៏បានរអិលជើង ធ្លាក់ចូលទឹកហូរនាំ ទៅកន្លែងជ្រៅបណ្ដាល អោយលង់ទឹកស្លាប់តែម្តង។
សាកសពកម្លាំងអន្តរាគមន៍ បានរកឃើញនៅ រសៀលវេលាម៉ោង ១៤និង១៩នាទី ត្រង់ចំណុច ភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោយពីរកឃើញហើយ ក៏បានប្រគល់សព អោយទៅក្រុមគ្រួសារយក ទៅធ្វើបុណ្យ តាមប្រពៃណី៕