(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ក្រុងប៉ោយប៉ែតកំពុងតែ ធ្វើដំណើរជាមួយក្រុមការងារ លើដងផ្លូវជាតិលេខ៥ ក៏ប្រទះឃើញបុរសម្នាក់ ដេកនៅលើផ្លូវជាតិជិត ភ្លើងស្តុបផ្សារកណ្ដាល ភ្លាមៗនោះឯកឧត្តម ក៏បានចុះទៅជួយ សង្គ្រោះនឹងទំនាក់ទំនង ខលហៅសមត្ថកិច្ចពាក់ព័ន្ធ នឹងអាជ្ញាធរសង្កាត់ផ្សារកណ្ដាល នឹងប្អូនៗសង្គ្រោះបឋម ប្រចាំក្រុងប៉ោយប៉ែត ចុះជួយបុរសម្នាក់ដែល ស្រវឹងវង្វេងវង្វាន់អត់ដឹង ផ្ទះសំបែងគោលដៅ ផ្ទះនៅទីណាទេពេលនោះ ក៏បានប្អូនៗសង្គ្រោះ បឋមលាងរបួសឱ្យ ចំណុចកើតហេតុស្ថិត នៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
សូមបញ្ជាក់៖ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ក្រុងប៉ោយប៉ែត តែងតែយកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបបញ្ហាផ្សេងៗគ្នា ឯកឧត្តមចុះជួយគ្រប់ពេល វេលាមិនគិតថាថ្ងៃឬយប់។
ជាក់ស្ដែងដូចជានៅយប់នេះ៖ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានក្រុងប៉ោយប៉ែត កំពុងតែធ្វើដំណើរជាមួយ ក្រុមការងារចុះធ្វើការ ទាំងយប់តាមបណ្ដោយ ផ្លូវជាតិលេខ៥ បានមកដល់ចំណុចភ្លើង ស្តុបផ្សារកណ្ដាលក៏ប្រទះ ឃើញបុរសម្នាក់ ដេកនៅលើផ្លូវជាតិភ្លាមៗ នោះឯកឧត្តមនិងក្រុមការងារ ក៏បានចុះទៅជួយបុរស ម្នាក់ដែលដេក ស្រវឹងវង្វេងវង្វាន់មិនដឹង ផ្ទះសំបែងនៅទីណា នៅពេលនោះឯកឧត្តម ក៏បានទំនាក់ទំនងទៅ អាជ្ញាធរសង្កាត់ផ្សារកណ្ដាល និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីជួយយកបុរស ខាងលើទៅផ្ទះផងដែរ៕