(ភ្នំពេញ)៖ រថយន្តឡិចស៉ីស ស៊េរីចាស់មួយគ្រឿង បានបំពាក់ធុងហ្គាស ហើយខណៈបើកបរសុខៗ ស្រាប់តែធ្លាយហ្គាស បាញ់ចេញមកក្រៅ បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ្ន អ្នកធ្វើដំណើររួមទាំង កម្លាំងសមត្ថកិច្ចទាក់ទង ទៅរថយន្តពន្លត់អគ្គិភ័យ មកធ្វើអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង៨យប់ ថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៉ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តឡិចស៉ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2J 5044 ធ្វើដំណ់រតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៉ីក្នុ ងទិសដៅពីកើតទៅលិច ខណៈបើកបរសុខៗ ស្រាប់តែធ្លាយធុងហ្គាស បាញ់ចេញមកក្រៅ ទើបបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋក៏ដូច ជាអ្នកដំណើររួម ទាំងសមត្ថកិច្ចទាក់ទង ទៅក្រុមមន្ត្រីពន្លត់អគ្គិភ័យ មកធ្វើអន្តរាគមន៍ភ្លាមៗ។
ក្រោយកើតហេតុដោយ សារតែមិនមានប៉ះពាល់ ដល់ប្រជាពលរដ្ឋនិងទ្រព្យ សម្បត្តិអ្នកផ្សេងក៏ដូច ជាសម្បត្តិរដ្ឋ ទើបសមត្ថកិច្ចប្រគល់ ជូនម្ចាស់យកទៅ ជួលជុលខ្លួនឯង៕