រថយន្តហាយឡិនឌ័របុក​ ជាមួយម៉ូតូកង់បីបណ្តាល ជ្រុះកាងជជែកគ្នាបែក ពពុះមាត់យកត្រូវរាងខ្លួន នៅក្នុងក្រុងប៉ោយប៉ែត!!!

(ខេត្តបន្ទាយមានជ័យ)៖ រថយន្តហាយឡិនឌ័រ បុកជាមួយម៉ូតូកង់បី បណ្តាលជ្រុះកាង ជជែកគ្នាបែកពពុះមាត់ យកត្រូវរាងខ្លួនកើត ឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចរង្វង់មូល ចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

អ្នកឃើញហេតុ ការណ៍ប្រាប់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍ កើតឡើងមានម៉ូតូកង់បី ដឹកអីវ៉ាន់ពេញ ទិសដៅចេញពី ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតពីលិច មកកើតហើយរថយន្ត ម៉ាក់ហាយឡិនឌ័រពាក់ ផ្លាក់លេខ សៀមរាប2C.3579  បើកចេញស្របទិសគ្នា បានបុកពីក្រោយបណ្តាល រថយន្តហាយឡិនឌ័រ ជ្រុះកាងមុខ។

ក្រោយគ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្ត ហាយឡិនឌ័របុកម៉ូតូកង់បី ឃើញឈរជជែកគ្នាបែក ពពុះមាត់ ដើម្បីរកត្រូវរៀងខ្លួន ដោយអ្នកបើកបរ រថយន្តចោទម៉ូតូបង់បីបត់ ពីមុខទើបបានបុក ចំណែកម៉ូតូកង់បី ចោទរថយន្តបើគ្មាន ការប្រុងប្រយ័ត្ន បុកគាត់ពីក្រោយ។

ក្រោយជជែកគ្នា ស្រាប់តែឃើញប៉ូលីស ចរាចរណ៍ក្រុងប៉ោយប៉ែត បានមកដល់សាកសួរ អ្នកទាំងពីរអ្នកបើកបរ រថយន្តនិងម៉ូតូកង់បី រួចហើយធ្វើការវាស់វែង បើជជែកគ្នាមិនត្រូវ ហើយមានតែយក ទៅទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយតាមច្បាប់ចរាចរណ៍។

ប៉ូលីសចរាចរណ៍ថា៖ មូលហេតុគ្រោះថ្នាក់ ចរាចរណ៍កើតឡើងគឺ បង្កដោយអ្នកទាំងពីរ បើកបរគ្មានការប្រុង ប្រយ័ត្នទើបបង្កបុកគ្នា ទុកអោយសមត្ថកិច្ច ជំនាញដោះស្រាយជូន ទើបកុំទុកនាំស្ទះ ចរាចរណ៍គេឯង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *