(ខេត្តបន្ទាយមានជ័យ)៖ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជា ផ្ទាល់របស់លោក វរសេនីយ៍ឯក ហាំវណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨៩១ និងលោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង នៃវរសេនាតូច នគរបាលការពារព្រំដែន គោកលេខ៨៩១ ទទួលកិច្ចការងារប៉ុស្តិ៍ក្បាលស្ពា ននៅវេលាម៉ោង០០នឹង១៥នាទី យប់រំលងអាធ្រាតឈាន ចូលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាល ការពារព្រំដែនគោក ក្បាលស្ពាន នៃវរ:សេនាតូចលេខ៨៩១ បានដឹកនាំកម្លាំងក្រោមឱវាទ សរុបចំនួន០៧នាក់ ប្រដាប់ដោយអាវុធ ចុះធ្វើការដើរល្បាតចល័ត្ន ត្រួតពិនិត្យ ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្ត្រ ប៉ុស្តិ៍គ្រប់គ្រង និងបង្កើនការទប់ស្កាត់ រាល់បទល្មើសគ្រប់ប្រភេទ ធ្វើការដើរល្បាតចាប់ ពីចំណុចភូមិក្បាលកោះ ដល់ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាល ការពារព្រំដែន គោកក្បាលស្ពាន នៃវរ:សេនាតូចលេខ៨៩១ បានឱ្យដឹងថា លទ្ធផលនៃការចុះដើរល្បាតចល័ត ត្រួតពិនិត្យ ឃើញថាមានសភាពស្ងប់ស្ងាត់ធម្មតា ពុំមានអ្វីគួរឱ្យ កត់សម្គាល់ឡើយ និងបានបញ្ជប់នៅវេលា ម៉ោង០១នឹង២០នាទី យប់រំលងអាធ្រាតយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។