(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញការគាំទ្រ ចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះ ជាប្រធានសមាគម សិល្បៈនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះ លើផេកផ្លូវការសម្តេចថា៖ បន្ទាប់ពីបានឃើញអ្នកឧកញ៉ា ឡេងណាវ៉ាត្រា បង្ហាញពីបំណង ចង់ឈរឈ្មោះជាប្រធាន សមាគមសិល្បៈរួចមក ខ្ញុំមានអារម្មណ៍កក់ក្តៅ សម្រាប់អនាគត សមាគមមួយនេះ។
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបន្តថា៖ កន្លងមកក៏ដូចជាបច្ចុប្បន្ន ខ្ញុំក៏បានរួមចំណែក ជួយដល់សិល្បករ សិល្បការីនីដែលជួបការ លំបាកតាមរយៈសមាគមផង និងតាមបុគ្គលផងខ្ញុំគិតថា បញ្ហាថវិកាទ្រទ្រង់សមាគម ដើម្បីជួយដោះស្រាយការ លំបាករបស់សមាគម នៅតែជាបញ្ហាប្រឈមធំ។
សម្តេចតេជោ មានប្រសាសន៍ថា៖ ដូចនេះប្រសិនបាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគម យើងពិតជាដោះស្រាយ បានមួយផ្នែកធំរាប់ទាំង ស្នាក់ការធ្វើការរបស់សមាគមផង។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ៖ ខ្ញុំមិនជ្រៀតជ្រែត លើការបោះឆ្នោត រើសប្រធានសមាគមទេ តែដោយសារយើង ត្រូវការសិល្បៈដែលមាន ការសាមគ្គីភាពនិងរីក ចម្រើនទៅមុខទើប ខ្ញុំផ្តល់ការគាំទ្របែបនេះ៕