(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកស្វាយចេក ដឹកនាំដោយលោក អនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការ(ស្ដីទី) មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គុជ វិតី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរបច្ចុប្បន្ន រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមាន ជ័យ ពាក់ព័ន្ធករណីប្រើប្រាស់ ឯកសណ្ឋានជាអាទិ៍ ដែលមានភាព ប្រហាក់ប្រហែលគ្នា នឹងនគរបាល ឬយោធា និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពី វេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច ដកហូតវត្ថុតាងឯក សណ្ឋានពណ៌ទឹកប៊ិច មានដេរស្លាកសញ្ញាឡូហ្គោ អ.ហ ចំនួន០១កំប្លេរ, ស្បែក ជើងកវែងចំនួន០១គូរ, ស្បែកជើងកខ្លី ចំនួន១គូ, មួកឆាងពណ៌ទឹកប៊ិច ចំនួន២, មួកប៉េរ៉េចំនួន០១, ខ្សែក្រវ៉ាត់ពណ៌ខ្មៅចំនួន០១, ខ្សែក្រវ៉ាត់ធំ(ស៊ិនណារ៉ុង)ចំនួន ០១, វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡាចំនួន០១, អាវកាក់មានស្លាកសញ្ញា អ.ហ ចំនួន០១, ១០-ពិលពណ៌ខ្មៅ ចំនួន ១, ១១-ខ្សែបន្ទោងសម្រាប់ដាក់កាតចំនួន០១, កាបូប ស្ពាយពណ៌ខ្មៅចំនួន០១, កាបូបដាក់ប្រាក់ ចំនួន០១, អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួន០១សន្លឹក។
លោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការ(ស្ដីទី) មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកស្វាយចេក បានទទួលព័ត៌មានពី ប្រធានមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រថា មានករណីប្រើ ប្រាស់ឯកសណ្ឋាន កងរាជអាវុធហត្ថ នៅចំណុចខាងលើ និង បានស្នើសុំឱ្យមន្ត្រី កងរាជអាវុធហត្ថ ស្រុកស្វាយចេកចុះទៅពិនិត្យ។
ក្រោយពីទទួលព័ត៌មានភ្លាម លោកបានដឹកនាំ កម្លាំងចុះដល់កន្លែងកើតហេតុ និងបាននាំឈ្មោះ គុជ វិតី មក កាន់មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកដើម្បីសួរនាំ ។
ក្រោយឃាត់ខ្លួន និងសួរចម្លើយជន សង្ស័យបានឆ្លើយ សារភាពថាខ្លួនពិតជា បានប្រើប្រាស់ឯកសណ្ឋានកង រាជអាវុធហត្ថ ពិតប្រាកដមែន ហើយខ្លួនមិនមែនជា មន្ត្រីកងរាជអាវុធហត្ថនោះទេ បន្ទាប់មកកម្លាំង មូលដ្ឋានកងរាជ អាវុធហត្ថស្រុកស្វាយចេក បានធ្វើតេស្តទឹកនោម រកឃើញមានសារធាតុ ញៀនផងដែរ។
ដោយផ្អែកលើច ម្លើយសារភាពនិង មានឯកសណ្ឋានដែល ជាវត្ថុតាងជាក់ស្តែងកម្លាំង មូលដ្ឋានកងរាជអាវុធ ហត្ថស្រុកកសាង សំណុំរឿងបញ្ជូនមក កាន់បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តចាត់ការ បន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្តទទួល ការងារស្រាវជ្រាវ និងបង្ក្រាបបទ ល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល នីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជ អាជ្ញា អមសាលាដំបូង ខេត្តផងដែរ។