(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពី ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៖ ជ្រលងសម្ពាធទាប មានឥទ្ធិពលអូសបន្លាយ ពីឈូងសមុទ្របេងហ្គាល់ រហូតដល់ឈូងសមុទ្រថៃ និងគ្របដណ្ដប់មក លើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រ ចិនខាងត្បូងបាន ថយឥទ្ធិពល។
ស្ថានភាពបែប នេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៖
១. តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពមធ្យម អប្បបរមា២៥°C (អង្សាសេ) និងសីតុណ្ហភាព មធ្យមអតិបរមា៣៦°C (អង្សាសេ) ផ្ទៃមេឃមានពពក ពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិត ខ្សោយគ្រប់ដណ្តប់លើផ្ទៃដី៥% និងមានខ្យល់បក់មកពីទិសបូព៌ មានល្បឿន២ម៉ែត្រ/វិនាទី។
២.តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពមធ្យម អប្បបរមា២៤°C (អង្សាសេ) និងសីតុណ្ហភាពមធ្យម អតិបរមា៣៧°C (អង្សាសេ) ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌ មានល្បឿន២ម៉ែត្រ/វិនាទី ដោយឡែកនៅខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ខ្សោយគ្រប់ដណ្តបលើផ្ទៃដី៥%។
៣.តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C (អង្សាសេ) ផ្ទៃមេឃមានពពកពីតិចទៅមធ្យម មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី២០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន ៥ម៉ែត្រ/វិនាទី។
-រលកសមុទ្រមានកម្ពស់អប្បបរមា១,២៥ម៉ែត្រ និងកម្ពស់អតិបរមា២,៥០ម៉ែត្រ៕