អាជ្ញាធរនិងសមត្ថកិច្ចក្រុងប៉ោយប៉ែតចុះអប់រំណែនាំ ក្រុមហ៊ុនរថយន្ត ដឹកអ្នកដំណើរ មិនឲ្យចតរថយន្តលើផ្លូវ ដាក់អីវ៉ាន់ ឬដាក់ភ្ញៀវ ដែលនាំឲ្យមានភាពរញ៉េរញ៉ៃបាត់បង់សណ្តាប់ធ្នាប់ និងបង្កគ្រោះថ្នាក់ចរាចរណ៍..!!!

(ក្រុងប៉ោយប៉ែត)៖ អាជ្ញាធរនិងសមត្ថកិច្ច ក្រុងប៉ោយប៉ែត ចុះអប់រំណែនាំ ក្រុមហ៊ុនរថយន្ត ដឹកអ្នកដំណើរ មិន ឲ្យចតរថយន្តលើផ្លូវ ដាក់អីវ៉ាន់ ឬដាក់ភ្ញៀវ ដែលនាំឲ្យមាន ភាពរញ៉េរញ៉ៃបាត់បង់​សណ្តាប់ធ្នាប់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឡើង នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តោយផ្លូ វជាតិលេខ៥ ចាប់ពីការ៉ាស់សាំង PPT ដល់រង្វង់មូលក្រុង ប៉ោយប៉ែត ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក វ៉ាជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅ បានឲ្យដឹងថា៖ ដោយមានការណែ នាំពីលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អាជ្ញាធរសង្កាត់អូរជ្រៅ និងកម្លាំងជំនាញ នគរបាលសណ្តាប់ធ្នាប់ ចរាចរណ៍ក្រុងប៉ោយប៉ែត  កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ បានចុះអប់រំណែនាំ ដល់ម្ចាស់អាជីវកម្ម ដែលប្រកបអាជីវកម្ម ទទួលបញ្ញើ អ្នកដឹកទំនិញ ដឹកអ្នកដំណើរទាំងអស់ នៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ហាមមិនឲ្យធ្វើការ ចតលើផ្លូវដាក់អីវ៉ាន់ ដាក់ភ្ញៀវ ឬចតចោលនោះឡើយ ដែលនាំឲ្យបាត់បង់ សណ្តាប់ធ្នាប់សាធារណៈ នៅតាមដងផ្លូវ  បង្កភាពរញ៉េរញ៉ៃ កកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។

លោកចៅ សង្កាត់អូរជ្រៅបញ្ជាក់ថា៖ ថ្មីៗនេះ ក្រុងប៉ោយប៉ែត បានបន្តរៀបចំធ្វើរនាំង ថ្មពុះចែកទ្រូងផ្លូវ ដាក់បង្គោលភ្លើង បំភ្លឺផ្លូវនិងបំពាក់ ទង់ជាតិនៃព្រះរាជាណា ចក្រកម្ពុជា គឺមានការកោតសរសើរ និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ប៉ុន្តែទន្ទឹមនិង ការកោតសរសើរនេះ ក៏មានការរិះគន់ និងសំណូមពរ ឲ្យអាជ្ញាធរជួយរៀបចំសណ្តាប់ ធ្នាប់ចរាចរណ៍ផងដែរ ខណៈមានរថយន្តក្រុង រថយន្តដឹកអ្នកដំណើរ ចតដាក់ភ្ញៀវ ឬអីវ៉ាន់ ធ្វើឲ្យផ្លូវតូចចង្អៀត បាត់បង់នូវសណ្តាប់ ធ្នាប់សាធារណៈ បង្កគ្រោះថ្នាក់ចរាចរណ៍។

សំណូមពរឲ្យម្ចាស់ក្រុមហ៊ុន ឬម្ចាស់ទីតាំងរថយន្ត ដឹកនាំអ្នកដំណើរ ឬអីវ៉ាន់ ចូលរួមទាំងអស់គ្នា ចតឲ្យផុតផ្លូវដើម្បីទីក្រុងស្អាត មានសោភ័ណភាព និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *