កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការចុះ ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងទប់ស្កាត់ អ្នកបើកបរប្រើប្រាស់ គ្រឿងស្រវឹង ពេលរាត្រី

(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោក ឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការររងផែន ការងារសេនាធិការ ដឹកនាំកម្លាំងនគរបាលជំនាញ កម្លាំងផែនគ្រប់គ្រង អាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ កម្លាំងអន្តរាគមន៍ កម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក កម្លាំងប្រចាំបញ្ជា ចុះត្រួតពិនិត្យរដ្ឋបាល ឆែកអាវុធគ្រឿងផ្ទុះ និង ទប់ស្កាត់អ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានមានប្រសាសន៍ថា ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ កម្លាំងអន្តរាគមន៍ បានចុះត្រួតពិនិត្យ នៅតាមទីប្រជុំជន ក្នុងក្រុងសិរីសោភ័ណ លើកំណាត់ផ្លូវជាតិ ឆ្លងកាត់ខេត្ត។ ដោយឡែកកម្លាំង អធិការដ្ឋាននគរបាល ក្រុង-ស្រុក បានចុះត្រួតពិត្យអាវុធ ទប់ស្កាត់អ្នកបើក បរមានជាតិស្រវឹងតាម ភូមិសាស្ត្រដែលខ្លួន ឈរជើងរៀងៗខ្លួន។

លទ្ធផលកិច្ចប្រតិបត្តិការ កម្លាំងសម្ថកិច្ចបានធ្វើការ អប់រំម្ចាស់មធ្យោបាយ និង អ្នករួមដំណើរ ចំនួន៦៩៦នាក់ស្រី ចំនួន២៦៤នាក់។ពិនិត្យលើមធ្យោបាយ រថយន្តតូចធំចំនួន២១៧គ្រឿង , ម៉ូតូចំនួន២៩៨គ្រឿង , គោយន្តកន្ត្រៃចំនួន០៥គ្រឿង។

ក្នុងការត្រួតពិនិត្យ នេះសមត្ថកិច្ចបាន រកឃើញនៅអធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ វាស់ជាតិអាល់កុល  ចំនួន០៧នាក់ វិជ្ជមានចំនួន០១ នាក់។

អធិការដ្ឋាន នគរបានមង្គលបូរី អ្នកបើកបរយានយន្ត ដែលមានជាតិ អាល់កុលចំនួន ០១នាក់ប្រុស។ ចំពោះនាក់ដែរមាន ជាតិអាកុលខាងលើ បានធ្វើការអប់រំមិនអនុញ្ញាត អោយបើកបរបន្តទៅ មុខទៀតទេ ឃាត់ រហូតដល់ស្វាង ដើម្បីចាត់ការ បន្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *