អាជ្ញាធរហុងកុងឃាត់ខ្លួន មនុស្ស៧នាក់សង្ស័យជាប់ ពាក់ព័ន្ធករណីលាង លុយកខ្វក់១,៨ពាន់លានដុល្លារអាម៉េរិក

(ហុងកុង)៖ អាជ្ញាធរហុងកុង និយាយថា ពួកគេបានចាប់ ឃាត់ខ្លួនមនុស្ស៧នាក់ ដែលសង្ស័យថាមានជាប់ ពាក់ព័ន្ធនឹងករណី លាងលុយកខ្វក់ចំនួន១,៨ ពាន់លានដុល្លារអាម៉េរិក ជាករណីមិនធ្លាប់មាន នៅក្នុងតំបន់ដែលជា មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំបំផុត ។

មន្ត្រីអាជ្ញាធរគយបាន បន្ថែមទៀតថា ជនសង្ស័យទាំង៧នាក់ នោះមានបុរស៥នាក់ និងស្ត្រី២នាក់ មានអាយុចន្លោះ ពី២៣ដល់៧៤ឆ្នាំ ដោយម្នាក់ក្នុង ចំណោមនោះគេជឿថា ជាមេខ្លោងនៃគម្រោង លាងលុយកខ្វក់ ។

អាជ្ញាធរមិនបានបង្ហាញ សញ្ជាតិជនសង្ស័យទេ គ្រាន់តែនិយាយថា អ្នកទាំងប្រាំពីរនាក់ ជាអ្នករស់នៅទីក្រុងហុងកុង ។

អាជ្ញាធរបានរឹប អូសទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ចំនួន ១៦៥ លានដុល្លារហុងកុង ឬប្រហែល ២១.១០ លានដុល្លារអាម៉េរិក រួមទាំងអចលន ទ្រព្យចំនួន ៥ និងអគារពាណិជ្ជកម្មចំនួន ៣ ដែលជាផ្នែកស្ថិត នៅក្នុងប្រតិបត្តិ ការលាងលុយនេះ ។

លោក យឹង យក់ម៉ាន (Yeung Yuk Man) មកពីនាយកដ្ឋានគយ មានប្រសាសន៍កាលពី ថ្ងៃសុក្រនេះថា  ទីភ្នាក់ងារមួយ បានទាក់ទងទៅអាជ្ញាធរ អនុវត្តច្បាប់មួយចំនួនក្នុងតំបន់ ដើម្បីចែករំលែកព័ត៌មាន ស៊ើបការណ៍សម្ងាត់របស់ខ្លួន រួមទាំងអ្នកចូលរួម មកពីឥណ្ឌាផងដែរ ។

អាជ្ញាធរបានបញ្ជាក់ថា គេបានចោទប្រកាន់ ថាគ្រោងការណ៍នេះ ជាប់ពាក់ព័ន្ធនឹងសកម្មភាព បោកប្រាស់តាមអ៊ីនធឺណិត នៅក្នុងប្រទេសឥណ្ឌា និងការលក់គ្រឿង អេឡិចត្រូនិច ត្បូងដ៏កម្រ រួមទាំងពេជ្រ ក្នុងចំណោម ទំនិញផ្សេងៗទៀត ។

គម្រោងនេះ ត្រូវអាជ្ញាធរចោទ ប្រកាន់ថាបានប្រើប្រាស់ ក្រុមហ៊ុនអសកម្ម និងគណនីធនាគារ ជាច្រើនដើម្បី លាងលុយកខ្វក់ ដោយគណនីមួយ ទទួលបានប្រាក់ បញ្ញើច្រើនជាង៥០ ប្រតិបត្តិការក្នុង រយៈពេលមួយថ្ងៃ។

ទោះជាបែបណាក្តី អាជ្ញាធរមិនបាន ប្រាប់ឈ្មោះធនាគារ ទាំងនោះទេ ។ ទន្ទឹមនឹងនោះ អាជ្ញាធរបាន សម្រេចដោះ លែងអ្នកទាំង ៧ នាក់ឱ្យនៅក្រៅ ឃុំជាបណ្តោះអាសន្ន ស្របពេលការស៊ើប អង្កេតនៅតែបន្ត ហើយ អាជ្ញាធរមិនបានបញ្ឈប់ ចំពោះការចាប់ ខ្លួនបន្ថែមទៀតនោះដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *