ឃាត់ខ្លួនជនសង្ស័យ ជនជាតិខ្មែរមួយរូប ពាក់ព័ន្ធនឹងការ រក្សាទុករូបភាព និងវីដេអូ ពេស្យាចារកុមារី អាយុក្រោម១៥ឆ្នាំ ជាច្រើន ក្នុងកំឡុងឆ្នាំ២០១៦

(ភ្នំពេញ)៖ ឆ្លើយតបនឹងសេចក្តីរាយការណ៍ ពីសេនានុព័ន្ធសន្តិសុខ មាតុភូមិសហរដ្ឋអាមេរិក (HSI) នាយកដ្ឋានប្រឆាំងបទ ល្មើសបច្ចេកវិទ្យា បានសហការជាមួយ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យជនជាតិខ្មែរមួយរូប ឈ្មោះ ស.ស.វ ភេទប្រុស អាយុ៤១ឆ្នាំ ពាក់ព័ន្ធនឹងការរក្សាទុករូបភាព និងវីដេអូ ពេស្យាចារកុមារី អាយុក្រោម១៥ឆ្នាំ ជាច្រើន ក្នុងកំឡុងឆ្នាំ២០១៦ រហូតដល់ពេល ឃាត់ខ្លួននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រតិបត្តិការនេះធ្វើឡើង ដោយមានការ ចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួល ដោយតំណាងអយ្យការអម សាលាដំបូងខេត្តបន្ទាយមានជ័យ និងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ។

អង្គភាព នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា៖ បច្ចុប្បន្នជន សង្ស័យខាងលើត្រូវបាន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យ ឃុំខ្លួនជាបណ្តោះអាសន្ន ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ។

នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា សូមធ្វើការក្រើនរំលឹក ដល់សាធារណជនទាំងអស់ សូមជៀសអោយ ឆ្ងាយពីការចូលទៅកាន់ វេបសាយ ឬកម្មវិធីបណ្តាញសង្គមនានា ដែលមានខ្លឹមសារពាក់ ព័ន្ធរូបភាព វីដេអូ បែបអាសអាភាស បើទោះជាខ្លួនមិនមែន ជាអ្នកបង្កើត ឬចែកចាយ ផ្សព្វផ្សាយមាតិកា ខុសច្បាប់ទាំងអស់នោះក៏ដោយ ជាពិសេសការកាន់កាប់ នូវរូបភាពសម្ភារៈ រំលោភបំពានផ្លូវភេទកុមារ ដែលរាជរដ្ឋាភិបាល កំពុងធ្វើការទប់ស្កាត់ មិនឲ្យកើតមានក្នុងទឹ កដីនៃព្រះរាជាណាចក្រកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *