បាត់មិនឃើញចេញ ពីបន្ទប់ជួលសន្តិសុខ គាស់ទ្វាចលមើលបែរ ជាឃើញប្តីប្រពន្ធមួយគូរ ស្លាប់បាត់ទៅហើយ…………..!

(ភ្នំពេញ)៖  ប្រជាពលរដ្ឋបាន ប្រទះឃើញប្តីប្រពន្ធមួយគូរ ស្លាប់ក្នុងបន្ទប់ជួលបង្ក ការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៤នេះ  នៅក្នុងបន្ទប់ជួលបន្ទប់លេខB15 ក្នុងបុរី ញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះជាប្តីឈ្មោះទុំ ចាន់សុម៉េង ភេទប្រុសអាយុ២៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ចំណែកប្រពន្ធឈ្មោះរូង ករុណា ១៩ឆ្នាំ មុខរបរលក់បាយ ស្នាក់នៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ មិនបានចេញពីបន្ទប់ ជួលតាំងពីថ្ងៃទី១២ ខែកុម្ភះ មកម្ល៉េះ លុះមកដល់ថ្ងៃកើត ហេតុទើបអ្នកជិតខាង រាយការណ៍ទៅសន្តិសុខ គាស់បន្ទប់ចូល មើលបែជាឃើញ ប្រពន្ធស្លាប់នៅលើឥដ្ឋការ៉ូ ចុះណែកប្តីចងកសម្លាប់ខ្លួន។

ក្រោយពីបង្កការភ្ញាក់ ផ្អើលក៏រាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ចំណុចកើត ហេតុពិនិត្យជាក់ស្តែង។ ជំហានដំបូងសង្ស័យថា ករណីប្តីសម្លាប់ប្រពន្ធ រួចចងកសម្លាប់ ខ្លួនឯងតាមក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *