គណបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី ចេញប្រតិបត្តិការបង្រ្កាបបទល្មើស នេសាទនៅតំបន់អភិរក្ស ចំណុចបឹងធំស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង)៖ កំលាំងរបស់គណបញ្ជាការ ឯកភាពរដ្ឋបាលស្រុកជលគិរី ដឹកនាំដោយលោក មុត ម៉េង ដែលជាអភិបាលរងស្រុក បានដឹកនាំកំលាំង ចម្រុះរបស់ស្រុក ចុះបង្រ្កាបជាក់ស្តែង នូវបទល្មើសនេសាទ នៅចំណុច នៅតំបន់អភិរក្ស ចំណុចបឹងធំ ស្ថិតក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលបាន ធ្វើឡើងកាលពី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោក មុត ម៉េង ដែលជាអ្នកដឹក នាំកំលាំងបង្រ្កាប បានឱ្យដឹងថា នៅថ្ងៃនេះកម្លាំងរបស់ រដ្ឋបាលស្រុក ដែលមាន កងរាជអាវុធហត្ថ នគរបាល កំលាំងយោធា បានចុះធ្វើការបង្រ្កាប បទល្មើសនេសាទ ដែលជនខិលខូចលួច ដាក់ស្ទាក់ចាប់យកត្រី  ក្នុងចំណុចបឹងធំ ដែលជាតំបន់អភិរក្ស ។

ក្នុងប្រតិបត្តិការបង្រ្កាប នេះសមត្ថកិច្ចបានធ្វើ ការដកហូតវត្ថុតាង បទល្មើសនេសាទ ដែលជនខិលខូចបានដាក់ក្នុងតំបន់នេះ ដោយធ្វើការ រុះរើរបាំងស្បៃមុង ០២កន្លែង ប្រវែង៥០ម៉ែត្រ  រុះរើរបាំងសាច់អួន០២កន្លែង ប្រវែង៧៥ម៉ែត្រ លបលូស្បៃមុង២មាត់ លបលូសាច់អួន៤មាត់ និង ដកបង្គោលចោលសរុបចំនួន ៤០ដើម។ សម្ភារ:នៃបទល្មើសទាំងនេះ ត្រូវបានកម្លាំងនៃគណ បញ្ជាការឯកភាពស្រុក ធ្វើការដុតបំផ្លាញ ចោលនៅនិងកន្លែង ផងដែរ ។

បើតាមប្រភពពី ប្រជាពលរដ្ឋតែងតែ លើកឡើងថា កន្លងមកបទល្មើស នេសាទតែងតែកើតឡើង ជាប្រចាំ ដែលជន ខិលខូចបានលបលួច យកទៅដាក់ដើម្បីធ្វើសកម្មភាព ស្ទាក់ចាប់ត្រី នៅតាមដងទន្លេ និង តំបន់អភិរក្សដែលជា តំបន់ហាមឃាត់ នៃការធ្វើនេសាទ។

ប្រជាពលរដ្ឋក៍តែងតែ ដាក់ជាសំណួរថា តើបទល្មើសទាំងអស់នោះពិត ជាបានកើតឡើងដោយ ជនខិលខូចមួយក្តាប់តូច លួចដាក់ពិតប្រាកដឬយ៉ាងណា ? ថាតើអាចធ្វើសកម្មភាព បានដោយរបៀបណា បើសមត្ថកិច្ច មន្រ្តីជំនាញដឹង ស្ទើគ្រប់វិនាទីទៅហើយនោះ ?។

You might like

Leave a Reply

Your email address will not be published. Required fields are marked *