លួចកង់បីឥណ្ឌាបាន ហើយតែរត់មិនរួច ត្រូវបានសមត្ថកិច្ច ចាប់បានមកវិញ…

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់បាន ធ្វើសកម្មភាពលួចម៉ូតូ កង់បីឥណ្ឌាមួយគ្រឿង បានសម្រេចកាលពីវេលា ម៉ោង០៤ និង៣០នាទី កាលពីរសៀលថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រៃទា សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយព្យាយាមបើកគេចខ្លួន តែត្រូវបានសមត្ថកិច្ច តាមចាប់យកមកវិញ ដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យឈ្មោះ ញ៉ែម ផល្លា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិ ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ សយ សង់ភ្លឺ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិព្រៃទា សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ០៤ និង៣០នាទីរសៀល មុនពេលកើតហេតុជនរងគ្រោះបានត្រឡប់ពីដឹកភ្ញៀវបានទុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពាក់លេខ ភ្នំពេញ 1R-3018  នៅខាងមុខផ្ទះ រួចក៏បានចូលទៅ សម្រាកដូចរាល់ដង លុះជនរងគ្រោះក្រោក ពីដំណេកមកមើលស្រាប់ តែបាត់ម៉ូតូកង់បីតែម្តង។

បន្ទាប់មកជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី៣ដើម្បីសុំកិច្ចអន្តរាគមន៍។

ក្រោយពីទទួលបាន ពាក្យបណ្តឹងរបស់ជនរងគ្រោះ និងដោយមានការ ចង្អុលបង្ហាញពីលោក វរសេនីយ៍ឯក  ម៉ន វុធី អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាល ចោមចៅទី៣បាន សហការជាមួយនឹង សមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលស្រុកឈូក បានចុះស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យខាងលើរួម នឹងវត្ថុតាងនៅចំណុច ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិ បឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត  នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃខែដដែល យកមកសួរនាំនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលចោមចៅ ទី៣តែម្តង។

វត្ថុតាងចាប់ យក ១. ម៉ូតូកង់បីឥណ្ឌា ចំនួន០១គ្រឿង (ប្រគល់ជូនរងគ្រោះវិញ)។ ២. ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ៣កាំបិតកន្ទុយអន្ទង់ចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូន ទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *