(ខេត្តបាត់ដំបង)៖ កាពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយអនុវត្តតាម សេចក្តីនែនាំរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លោក ជួង សុភា នាយខណ្ឌរដ្ឋបាល ជលផលបាត់ដំបង និងក្រុមការងារខណ្ឌរដ្ឋបាល ជលផលបាត់ដំបង ដោយមានកិច្ចសហការ ដឹកនាំដោយលោក នាង ច័ន្ទថារ៉ា អភិបាលនៃគណៈអភិបាល ស្រុកសង្កែ បានចុះយុទ្ធនាការត្រួត ពិនិត្យបញ្ឈប់ការចិញ្ចឹម ត្រីនិងរុះរើត្រើងចេញ ពីទឹកស្ទឹង នៅខ្សែទឹកខាង លើតាមដងស្ទឹងសង្កែ នៅភូមិសាស្ត្រឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ បានអោយដឹងថា កិច្ចប្រតិបត្តិការចុះត្រួតពិនិត្យ នាព្រឹកនោះដែរ ជាលទ្ធផល ក្រុមការងារបានចុះ រុះរើត្រើងត្រីនៅចំណុច ខាងលើជាស្ថាពរ ហើយត្រីចំនួន០៥ គ្រួសារដែលបានរុះរើត្រើង ត្រីរួចតែមិនទាន់ បានលក់ត្រីអស់ បានយកត្រីទៅដាក់ ក្នុងស្បៃប្រស់ក្នុងស្ទឹងសង្កែ ប្រមាណ ៤.៥តោន។
ដោយឡែកត្រីដែលបាន ដាក់នៅក្នុងស្បៃប្រស់ ចំនួនប្រមាណ ៤.៥តោន ដែលនៅសល់មិន ទាន់លក់ត្រីអស់ ក្រុមការងារនិងបន្ត តាមដានរហូតដល់លក់អស់៕