តើបងប្អូនអ្នកបើកបរយល់ច្បាស់ពី “ការរក្សាចន្លោះសុវត្ថិភាពអប្បបរមា” បានដល់កម្រិតណា?

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ៖ យោងតាមប្រកាសលេខ ២៤៨ ប្រក.សក.ដជគ ស្តីពី “ចន្លោះសុវត្ថិភាព ក្នុងការបើកបរយានយន្ត” ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចែងថា៖ ការរក្សាចន្លោះ សុវត្ថិភាពអប្បបរមា ក្នុងការបើកបរពីក្រោយ រវាងយានយន្តមួយ ទៅយានយន្តមួយទៀត គឺអាស្រ័យទៅ លើល្បឿនបើកបរ និងប្រវែងបណ្តោយយានយន្ត។ ការរក្សាចន្លោះសុវត្ថិភាពបែបនេះ គឺតម្រូវឱ្យអ្នកបើកបរយានយន្តអនុវត្ត ដើម្បីចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការប៉ះទង្គិច ឬបុកពីក្រោយ រវាងយានយន្តដែល បើកបរតាមទិសតែមួយ និងសំដៅធានា សុវត្ថិភាពក្នុងការបើកបរ ពីក្រោយយានយន្តផ្សេងទៀត នៅពេលយានយន្ត ខាងមុខជាន់ ឬចាប់ហ្វាំងបន្ថយល្បឿន ឬឈប់បន្ទាន់។

ចំពោះការគណនា ប្រវែងបណ្តោយយានយន្ត ជាទូទៅគឺគិតប្រវែង ៣ម៉ែត្រ ក្នុងមួយវិនាទី។ បើយានយន្ត មានប្រវែងបណ្តោយ៖

– មិនលើសពី ៣ម៉ែត្រ គឺ ១វិនាទី លើកលែងតែទោចក្រយាន យន្តដែលមានទំហំស៊ី ឡាំងលើសពី ១២៥ សេសេ បើកបរលើផ្លូវល្បឿនលឿន ត្រូវកំណត់២វិនាទី

– លើសពី ៣ម៉ែត្រទៅ ៦ម៉ែត្រ គឺ ២វិនាទី។ ក្នុងករណីមានសណ្តោងរ៉ឺម៉ក ឬយានផ្សេងទៀត ត្រូវគិតបន្ថែមប្រវែងបណ្តោយរ៉ឺម៉ក ឬយាន ៣ម៉ែត្រក្នុង១វិនាទី

– លើសពី ៦ម៉ែត្រទៅ ៩ម៉ែត្រ គឺ ៣វិនាទី

– លើសពី ៩ម៉ែត្រទៅ ១២ម៉ែត្រ គឺ ៤វិនាទី

– រថយន្តសណ្តោងសឺមីរ៉ឺម៉ក គឺ ៥វិនាទី

– រថយន្តសណ្តោងរ៉ឺម៉ក គឺ ៦វិនាទី។

ប្រវែងបណ្តោយ យានយន្តនីមួយៗខាងលើនេះ គឺដូចមានបង្ហាញក្នុង រូបភាពនៃឧបសម្ព័ន្ធ។ ចំណែកការគណនាចម្ងាយក្នុង១វិនាទី មានដូចខាងក្រោម៖

– បើល្បឿន ៣០គម/ម៉ = ៣០.០០០ម / ៣.៦០០វិនាទី = ៨,៣៣ម

– បើល្បឿន ៤០គម/ម៉ = ៤០.០០០ម / ៣.៦០០វិនាទី = ១១,១១ម

– បើល្បឿន ៥០គម/ម៉ ៥០.០០០ម /៣.៦០០វិនាទី = ១៣,៨៩ម

– បើល្បឿន ៦០គម/ម៉ ៦០.០០០ម /៣.៦០០វិនាទី = ១៦,៦៧ម

– បើល្បឿន ៧០គម/ម៉ = ៧០.០០០ម / ៣.៦០០វិនាទី = ១៩,៤៤ម

– បើល្បឿន ៨០គម/ម៉ ៨០.០០០ /៣.៦០០វិនាទី = ២២,២២ម

– បើល្បឿន ៩០គម/ម៉ ៩០.០០០ម /៣.៦០០វិនាទី = ២៥,០០ម

– បើល្បឿន ១០០គម/ម៉ – ១០០.០០០ម / ៣.៦០០វិនាទី – ២៨,៧៨ម

ដើម្បីងាយស្រួលក្នុងការ គណនាចម្ងាយ ក្នុង១វិនាទីត្រូវយក ល្បឿន/១០x៣ (៣គឺជាកត្តាមេគុណ)៖

– បើល្បឿន ៣០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី (៣០/១០ × ៣ = ៣ x ៣ = ៩ម)

– បើល្បឿន ៤០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៤០/១០ × ៣ = ៤ x ៣ = ១២ម)

– បើល្បឿន ៥០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៥០/១០ × ៣ = ៥ x ៣ = ១៥ម )

– បើល្បឿន ៦០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៦០/១០ × ៣ = ៦ x ៣ = ១៨ម)

– បើល្បឿន ៧០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៧០/១០ × ៣ = ៧ x ៣ = ២១ម)

– បើល្បឿន ៨០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៨០/១០ × ៣ = ៨ x ៣ = ២៤ម)

– បើល្បឿន ៩០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (៩០/១០ × ៣ = ៩ x ៣ = ២៧ម)

– បើល្បឿន ១០០គម/ម៉ នាំឱ្យចម្ងាយក្នុង១វិនាទី៖ (១០០/១០ × ៣ = 90 x ៣ = ៣០ម)

ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងអ្នកបើកបរគ្រប់រូប បានស្វែងយល់បន្ថែមអំពី “ការរក្សាចន្លោះសុវត្ថិភាពអប្បបរមា” តាមរយៈការផ្សព្វផ្សាយមួយនេះ។ ការបើកបរដោយគោរពច្បាប់ចរាចរណ៍ ការបើកបរប្រកបដោយការទទួលខុសត្រូវ និងមានការយោគយល់អធ្យាស្រ័យគ្នា គឺពិតជាធានាបាននូវសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ និងទប់ស្កាត់ ការបង្កគ្រោះថ្នាក់បានមួយកម្រិតធំ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *