អង្គភាពមន្ត្រីពន្ធនាគារ ចំនួន១១១នាក់ ស្រី១៩នាក់ បានចូលរួមបរិច្ចាគ ឈាមយ៉ាងផុលផុស ដើម្បីជួយ សង្គ្រោះជីវិតមនុស្ស

(ខេត្តបន្ទាយមានជ័យ)៖  កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នៅក្នុងបរិវេនពន្ធនាគារ ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មន្ត្រីពន្ធនាគារ ចំនួន១១១នាក់ក្នុងនោះ មានស្រីចំនួន ១៩នាក់ បានស្ម័គ្រចិត្តចូល រួមបរិច្ចាគឈាម យ៉ាងផុលផុស ដើម្បីជួយសង្គ្រោះ ជីវិតមនុស្សទូទៅនៅ តាមមន្ទីរពេទ្យ ក្នុងពិធីនេះ មានការចូលរួម ឯកឧត្តម អនុរក្សថ្នាក់លេខ ១ សែម សុី ណង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធគារ លោក អ៊ុង ស៊ីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២ និងជាប្រធានពន្ធនាគារ ខេត្តបន្ទយមានជ័យ មន្ត្រីពន្ធនាគារ ចូលរួមបរិច្ចាគឈាម ចំនួន១១១នាក់ លោក ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ និងមន្ត្រីពេទ្យជាច្រើននាក់ បានចូលរួមផងដែរ។

ក្នុងពិធីបរិច្ចាគឈាមនោះ លោកអ៊ុង ស៊ីផាន បានអានរបាយការណ៍ សង្ខេបស្តីពីស្ថានភាព ក្នុងពន្ធនាគារថា  ជនជាប់ឃុំក្នុងពន្ធគារ ខេត្តបន្ទាយមានជ័យ កំពុងឃុំជាក់ស្តែង មានចំនួនសរុប ១.៨៩៣នាក់ ស្រីមានចំនួន១០០នាក់ ជនត្រូវចោទមានចំនួន៤៣២នាក់ ស្រីមានចំនួន២៧នាក់ ជនជាប់ចោទមាន ចំនួន៣៦៧នាក់ ស្រី មានចំនួន១៩នាក់ ពិរុទ្ធជនមានចំនួន៦៨១នាក់ ស្រីមានចំនួន២៩នាក់ ទណ្ឌិតមានចំនួន៤១៣នាក់ ស្រីមានចំនួន២៥នាក់ អនិតិជនមានចំនួន២៦៥នាក់ ស្រី៥នាក់ជនបរទេស មានចំនួន ១០០នាក់ ស្រី១៥នាក់ ក្នុងមានជនជាតិថៃ មានចំនួន៧៩នាក់ ស្រី១០នាក់ ជនជាតិវៀតណាម មានចំនួន៦នាក់ ស្រី២នាក់ ជនជាតិឥណ្ឌូនេស៊ី មានចំនួន៤នាក់ស្រី ០នាក់ ជនជាតិចិនមានចំនួន៦ ស្រី២នាក់ជនជាតិតៃវ៉ាន់មានចំនួន ៣នាក់ ស្រី១នាក់ ជនជាតិសិង្ហបូរីមានចំនួន ១នាក់ ស្រី០នាក់ជនជាតិឡាវមានចំនួន ១នាក់ ស្រី ០នាក់ ជនពិការ មានចំនួន១៨នាក់ស្រី ០នាក់ ចាស់ជរា មានចំនួន ១៧នាក់ ស្រី១នាក់ ក្នុងមួយឆ្នាំ ៗមានអ្នកចូលថ្មី និង មានអ្នកចេញមិនទៀង។

លោកអ៊ុង ស៊ីផាន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទីភារ កិច្ចរបស់ខ្លួនដូចជា ការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធនានា ប្រកបដោយភាព ទទួលខុសត្រូវខ្ពស់ ។ក្រៅពីនេះអង្គភាព មានប៉ុស្តិ៍សុខភាពមួយ ខ្នងដែលគ្រប់គ្រង ដោយអង្គភាពផ្ទាល់ នឹងមានផ្នែកសុខាភិបាល ជាអ្នកទទួលខុសត្រូវផងដែរ។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាអង្គភាព​ បានយកចិត្តទុកដាក់លើ គោលនយោបាយកំណែ ទម្រង់ពន្ធនាគារគឺ ការអប់រំកែប្រែនិងស្ដានីតិសម្បទា ដល់ជនជាប់ឃុំដែល មានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរ គ្រប់ចំណេះដឹង ចំណុច នេះអង្គភាពបានយក ចិត្តទុកដាក់ធ្វើការបែងចែក ចំណាច់ថ្នាក់ សន្តិសុខដែលជា មូលដ្ឋានសម្រាប់ស្មើ សុំបន្ធូរបន្ថយនិង លើកលេងទោសដល់ ទណ្ឌិតស្របតាមនីតិវិធីច្បាប់។

លោកអ៊ុង ស៊ីផាន បានបញ្ជាក់ឲ្យដឹងទៀតថា ជនជាប់ឃុំទាំងអស់ ត្រូវបានប្រធានពន្ធនាគារ យកចិត្តទុកដាក់ បណ្តុះបណ្តាលវិជ្ជាជីវះ ជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿង អេឡិតត្រួនិច ​រៀនជួសជុលម៉ូតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើម ក្នុងនោះជនជាប់ឃុំ ត្រូវបានបន្ធូបន្ថយទោស លើកលែងទោសក្នុង១ឆ្នាំ មានចំនួន៣លើក។

ក្នុងពិធីផ្តល់ឈាម នោះដែរលោកឡេច័ន្ទ សង្វាត បានមានប្រសាសន៍ ឲ្យដឹងដែរថា ការបរច្ចាកឈាមនេះ ជាអំពើដ៏ល្អ ប្រពៃរបស់មនុស្ស នៅក្នុងសង្គម ដែលយើងអាចធ្វើ បានទាំងអស់គ្នា អំណោយឈាមជា​អំណោយនៃជីវិត ដែលមនុស្សមានសុខភាពល្អ អាចចែករំលែកទៅ ឲ្យមនុស្សទាំងឡាយ នៅក្នុងសហគមន៍ ជាមួយគ្នានៅ ពេលដែលមានអ្នក ជម្ងឺមានគ្រោះថ្នាក់ ហើយត្រូវការសង្គ្រោះ ដោយការចាក់បញ្ចូលឈាម។

ឯកឧត្តម អនុរក្សថ្នាក់លេខ ១ សែម ស៊ីណង បានមានប្រសាសន៍ឲ្យដឹងដែរថា នេះជាលើកទី១ហើយដែល ក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ មានការបរិច្ចាក ឈាមព្រោះវាមានសារៈ សំខាន់ណាស់ក្នុង១ថ្ងៃ សម្រាប់យកទៅ សង្គ្រោះជីវិតមនុស្សនៅ ក្នុងខេត្តបន្ទាយមានជ័យ ដែលក្នុង១ឆ្នាំៗសម្រូវការឈាម ចំនួន១.៦០០កំប្លោក ពីអ្នកផ្តល់ឈាម អ្នកជម្ងឺទទួលបានឈាម ធ្វើឲ្យសរីរាង្គនៅក្នុងខ្លួន អ្នកជម្ងឺបង្កើនការបង្កើតកោសិការ ឈាមក្រហមឡើងវិញ អ្នកជម្ងឺបានទទួលឈាម អាចកាត់បន្ថយការប្រឈម និងជម្ងឺបេះដូងនិងជម្ងឺ ជាច្រើមុខទៀត ។

ឯកឧត្តម អនុរក្សថ្នាក់លេខ ១ សែម ស៊ីណង បានបញ្ជាក់ឲ្យដឹងទៀតថា ឈាមអាចថែរក្សាទុក បានត្រឹមតែរយៈពេល៣៥ថ្ងៃ តែប៉ុណ្ណោះបើមិនបានយក មកប្រើប្រាស់ត្រូវខូចចោល ហើយក្នុង១នាក់អាចផ្តល់ ឈាមបានតែ៣៥០មីលីលីត្រ តែប៉ុណ្ណោះហើយអ្នកដែល ចូលរួមផ្តល់ឈាមចាប់​ ពីអាយុ១៨ឆ្នាំ ដល់៦០ឆ្នាំ ហើយមាន ទម្ងន់ចាប់ពី៤៥គីឡូ ឡើង ទៅហើយស្ត្រីអាច ផ្តល់ឈាមរាងរាល់៤ខែ១ម្តង ចំពោះបុរសអាច ផ្តល់ឈាម៣ខែ១ម្តង ហើយការផ្តល់ឈាមគឺ ពិតជាមានភាពងាយស្រួល ហើយគ្មានការឈឺចាប់ អ្វីនោះទេ។

នៅទីបញ្ចប់ឯកឧត្តម អនុរក្សថ្នាក់លេខ១ សែម ស៊ីណង បានធ្វើការកោតសរសើរ ដល់មន្ត្រីពន្ធនាគារទាំង អស់ដែលបានចូល រួមបរច្ចាគឈាមយ៉ាង ផុសផុលដើម្បជួយដល់ អ្នកជម្ងឺទូទៅដែល ត្រូវការឈាមជា ចាំបាច់របស់លោកអ្នក ដែលផ្តល់ឲ្យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *