មនុស្ស៣៨នាក់ត្រូវបាន ឃាត់ខ្លួនបញ្ជូនទៅ តុលាការក្នុងករណី ប្រតិបត្តិការបង្រ្កាប គ្រឿងញៀន១៦ករណី នៅខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង)៖ ជនសង្ស័យចំនួន៣៨នាក់ ត្រូវបានឃាត់ខ្លួននិង កសាងសណុំរឿងបញ្ជូន ទៅតុលាការសាលាដំបូង ខេត្តកំពង់ឆ្នាំង ក្នុងប្រតិបត្តិការបង្រ្កាប បទល្មើសគ្រឿងញៀន នៅខេត្តកំពង់ឆ្នាំង ក្នុងខែមករា ឆ្នាំ២០២៤ នេះបើតាមការបញ្ជាក់ របស់លោកឧត្តមសេនីយត្រីយ៍ អ៊ៀរ ប៊ុនធឿនស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង ដែលបានលើកឡើង កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ០២៤នេះ ។

លោកឧត្តមសេនីយត្រី ស្នងការរងបានបញ្ជាក់ថា នៅខែមករាកន្លងមកនេះ កម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយនិង អាជ្ញាធរមូលដ្ឋាន និងសកម្លាំងពាក់ព័ន្ធ បានធ្វើការបង្ក្រាប បទល្មើសគ្រឿងញៀន បានចំនួន១៦ករណី ឃាត់ជនសង្ស័យ បានចំនួន៣៨នាក់ ដកហូតវត្ថុតាងបានម៉ា ទឹកកកចំនួន១០១កញ្ចប់ ទូរស័ព្ទដៃ៣១គ្រឿង ម៉ូតូ៤គ្រឿង ព្រមទាំងសម្ភារៈ សេពគ្រឿងញៀនមួយចំនួនផងដែរ នេះបើប្រៀបធៀប នឹងរយៈពេលដូចគ្នា គឺនៅខែមករា នេះមានការកើន ឡើង៣ករណី ។

លោកឧត្តម សេនីយត្រីស្នងការរង បានបញ្ជាក់ទៀតថា បើទោះបីករណី បទល្មើសគ្រឿងញៀន មានការកើនឡើងក៍ដោយ ប៉ុន្តែសមត្ថកិច្ច នៅតែបន្តទប់ស្កាត់ និង បង្រ្កាបជាប្រចាំ នៅគ្រប់មូលដ្ឋាន ក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *