(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា ចាប់ពីដើមឆ្នាំ២០២៤ មកដល់ពេលបច្ចុប្បន្ននេះ ក្នុងរាជធានីភ្នំពេញ មានករណីគ្រោះអគ្គិភ័យ កើតឡើងស្ទើរតែរាល់ថ្ងៃ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវដល់ប្រជាពល រដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងបង្ការកុំឲ្យកើតមានគ្រោះអគ្គិភ័យ ជាពិសេសគឺការហាម ឃាត់មិនឲ្យដុតផាវ កាំជ្រួចគ្រប់ប្រភេទក្នុង ឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមខាងមុខនេះ។
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៤នេះ ។យោងតាមរបាយការណ៍ របស់ការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការ នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយគិតចាប់ពិថ្ងៃទី២ ខែមករា ២០២៤ ដល់ថ្ងៃទី ៦ កុម្ភៈ ២០២៤ ករណីគ្រោះអគ្គិភ័យ បានកើតឡើងមានចំនួន ២៧ ករណី។
ស្នងការនគរបាល រាជធានីភ្នំពេញបានណែ នាំដល់មន្ត្រីនគរបាល ខណ្ឌទាំង ១៤ និងសាធារណជនទាំង អស់ត្រូវប្រុងប្រយ័ត្ន ក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមាន គ្រោះអគ្គិភ័យ កើតឡើងជាយថាហេតុ៕