(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គភាព ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃ្មួញ បានរកឃើញថង់ ចំនួន០៣ថង់ សង្ស័យជាសារធាតុញៀន ក្នុងនោះមានកញ្ចប់ពណ៌ ខៀវទំពាំងបាយជូ ចំនួន១៩៤កញ្ចប់ និងកញ្ចប់ ពណ៌ក្រហមស្តូប៊ូរី ចំនួន១១០កញ្ចប់ ទុកចោលនៅជាប់របង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានសហការជាមួយ ការិយាល័យប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រកឃើញសារធាតុ ញៀនប្រភេទ អ៉ិចស្តាស៊ី (MDMA) ចំនួន៣០៤កញ្ចប់ទម្ងន់ ២,៤៤១.៧៨ក្រាម។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត។ តាមការសន្និដ្ឋាន គឺជនសង្ស័យភ័យខ្លាច ដោយមានគោលដៅសមត្ថកិច្ច ចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ៕