(ខេត្តបន្ទាយមានជ័យ)៖ ស្រូវប្រាំងរាប់រយហិចតា នៅស្រុកមង្គលបូរី កំពុងប្រឈមនិង ការខ្វះទឹកបូមដាក់ស្រែ ក្នុងមាន២ឃុំគឺ ឃុំចំណោមនិងឃុំរហាត់ទឹក ព្រោះនៅឆ្ងាយពីប្រភពទឹក។ នេះបើតាមការអះអាង របស់លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
ក្រោយពីស្រូវប្រាំងនៅ ស្រុកមង្គលបូរីកំពុង ប្រឈមនិងខ្វះទឹកបូម ដាក់ស្រែនោះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីជំនាញ១ក្រុម ចុះពិនិត្យទីតាំងស្រូវប្រាំង ដែលប្រឈមខ្វះទឹកក្នុង ស្រុកមង្គលបូរីនោះហើយ។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ស្រូវប្រាំងដែលប្រឈម ខ្វះទឹកបូមដាក់ស្រែ នោះមានចំនួន ៤៨៧ហិកតា ស្ថិតនៅឆ្ងាយពីប្រភពទឹក ស្ថិតក្នុងភូមិសាស្ត្រឃុំរហាត់ទឹក ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកអ៊ុំ រាត្រី បានប្រាប់អ្នកយកព័ត៌មាន ពេលចុះពិនិត្យកសិករ ធ្វើស្រែប្រាំងកំពុង ខ្វះទឹកនោះថា នៅឃុំចំណោម និងឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្នុងផែនការឲ្យកសិករ ធ្វើស្រូវប្រាំង នៅខេត្តបន្ទាយមានជ័យ របស់មន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្ត ឲ្យធ្វើតែចំនួន ប្រមាណ២៧.០០០ហិចតាទេ ជាក់ស្តែង ប្រជាកសិករបាននាំគ្នា សំរុកធ្វើស្រូវប្រាំងដល់ ទៅចំនួន៧០.០០០ហិចតា ឯណោះ ជាហេតុធ្វើឲ្យខ្វះ ទឹកបូមដាក់ស្រែ កសិករធ្វើស្រែប្រាំង គួរណាស់ធ្វើស្រែប្រាំង តែជាង២០.០០០ហិចតា បានហើយក្រោយពេល ប្រមូលស្រូវវស្សា រួចរាល់អស់ហើយ។
លោកអ៊ុំ រាត្រី បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងបន្តទៀតថា ជាវិធានការដោះស្រាយ បន្ទាន់គឺឲ្យអាជ្ញាធរឃុំ ចុះពិនិត្យ ស្រង់ទិន្នន័យ ជាក់លាក់ ពីផលប៉ះពាល់ និងដំណាំស្រូវ ខូចខាតរបស់ប្រជាកសិករ ក្នុងនាមអាជ្ញាធរដែនដី រួមជាមួយជំនាញ ពាក់ព័ន្ធបានធ្វើការរិះ រកដំណោះស្រាយគ្រប់ ផ្នែកទាំង អស់ ដើម្បីដោះស្រាយជូនប្រជា កសិករយើងជា ទូទៅក្នុងខេត្ត ដោយឡែកក្នុង ស្រុកមង្គលបូរី ទាំងជំនាញ ធនធានទឹក ជំនាញកសិករ និង អភិវឌ្ឍន៍ជនបទផងដែរ៕