សមិទ្ធផលថ្មី ! ទីលានចាក់សំរាមស្តង់ដារទំនើប នឹងលេចរូបរាងឡើង នៅលើទឹកដីស្រុក កំពង់សៀម ខេត្តកំពង់ចាម

(ខេត្តកំពង់ចាម)៖ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំ ក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យដោយ ផ្ទាល់នូវដំណើរការ ការដ្ឋានការសាងសង់ ទីលានចាក់សំរាមថ្មីមួយ ប្រកបដោយស្តង់ដារទំនើប ដែលមានទីតាំងស្ថិតនៅ ចំណុចភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា គម្រោងសាងសង់ ទីលានចាក់សំរាមថ្មីនេះ បាននឹងកំពុងដំណើរការ លើផ្ទៃដី ទំហំ ៨.១៣ ហិកតា ក្នុងនោះ ទីលានទុកដាក់សំរាមទំហំ ១.៣ ហិកតា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ចំនួន៤អាង សាងសង់ ផ្លូវចូលទីលានចាក់សំរាម ១ខ្សែប្រវែង ជាង ២,០០០ម៉ែត្រ និងសាងសង់ផ្លូវបេតុង នៅក្នុងទីលាន ជាង ១,០០០ម៉ែត្រ សាងសង់ច្រកចូល និងរបងមានអាគារ ការិយាល័យ និងអគារស្នាក់នៅកម្ពស់ ២ជាន់ កន្លែងថ្លឹងរថយន្ត អាគារសម្រាប់ ញែកសំរាម អាគាររោងជាង អាគារស្តុកទុកកាក សំណល់ដែលគ្រោះថ្នាក់ បណ្ដោះអាសន្ន អាគារផ្គត់ផ្គង់ថា មពលអគ្គិសនី និងទឹក កន្លែងលាងសម្អាតរថយន្ត អាគារសម្រាប់ធ្វើជា កំប៉ុស រណ្ដៅទុកដាក់ សំរាមសំណល់គ្រោះថ្នាក់ និងដាក់ប្រព័ន្ធសូឡា ថាមពលអគ្គិសនីព្រះអាទិត្យផងដែរ។

គម្រោងនេះ ទទួលការសាងសង់ ដោយក្រុមហ៊ុន ប៊ីអេម. ខនស្ត្រាក់ហ្សិន និងធេឡិចទ្រិច ខូអិលធីឌី  គម្រោងនេះត្រូវ ប្រើរយៈពេលសាងសង់ ១៧ខែ ដោយចាប់ដំណើរ ការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។

មានសន្តិភាព មានការអភិវឌ្ឍន៍ កម្ពុជារីកចម្រើនលើគ្រប់វិស័យ តាមបណ្តារាជធានី ខេត្ត កើតចេញពី ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោល នយោបាយច្បាស់លាស់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *