(ខេត្តកំពង់ស្ពឺ)៖ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាន ស្រុកគងពិសី ក្រោយទទួល បានព័ត៌មានភ្លាម បានចេញ កំលាំងនគរបាល ចុះដល់ទីតាំង ខាងលើជួយសង្គ្រោះបន្ទាន់ តែដោយសារតែ ផ្ទះខាងលើ មានរបងព័ទ្ធជុំវិញ ហើយការជួយ បឋមពីពលរដ្ឋ មិនបានទាន់ពេល បណ្ដាលឲ្យអគ្គិភ័យឆេះ ផ្ទះឈើខាងលើអស់ ៧០-៨០% ។
តាមព័ត៌មានពីលោក វរសេនីយ៍ទោ យ៉ាង សុខលី អធិការនគរបាល ស្រុកគងពិសី បញ្ជាក់មុននេះថា ករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ នៅឃុំជង្រុក គឺមិនបណ្ដាលឲ្យឆេះ ឆ្លងទៅកាន់ផ្ទះ អ្នកក្បែរជិតខាងទេ និងមិនបណ្ដាលឲ្យ រងគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស សត្វឡើយ បច្ចុប្បន្ន សមត្ថកិច្ចកំពុង តែជួយអន្ដរាគមន៍ មូលហេតុ ដោយសារតែ ឆ្លងចរន្ដអគ្គីសនី៕