អំណោយជាគ្រឿង សម្ភារៈសិក្សាត្រូវបានផ្ដល់ជូន សិស្សានុសិស្សចំនួន ៤៥២នាក់នៅ ក្នុងសាលារៀនសាមគ្គីមានជ័យ..!!!

(ខេត្តបន្ទាយមានជ័យ)៖  កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២៤នេះ លោក វ៉ាជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅ បានដឹកនាំក្រុមការងារ សង្កាត់ចូលរួមផ្ដល់ អំណោយជូនដល់ សិស្សានុសិស្សចំនួន ៤៥២នាក់ដែលរៀននៅក្នុងសាលា សាមគ្គីមានជ័យស្ថិតនៅក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅក្នុងពិធីផ្ដល់សម្ភារៈ សិក្សាដល់សិក្សានុសិស្ស៤៥២នាក់ ព្រមទាំងលោកគ្រូអ្នកគ្រូចំនួន ១៦នាក់នោះ លោក វ៉ាជឹម ណារ៉េត បានមានមតិផ្ដាំផ្ញើដល់ សិស្សានុសិស្សទាំងអស់សូម ឱ្យកូនក្មួទាំងអស់គ្នា ខិតខំប្រឹងរៀនសូត្រ ដើម្បីចំណេះវិជ្ជា មកបម្រើជាតិនិងមាតុភូមិ ព្រោះកូនក្មួយទាំងអស់គ្នា គឺជាទំពាំងស្នង ឬស្សីផងដែរ ហើយលោកចៅសង្កាត់ ក៏សូមថ្លែងអំណរ អរគុណយ៉ាងជ្រៀលជ្រៅ ចំពោះលោក ហ្វឺ ឌី និងមិត្តភក្ត្រ័ដែលជាជនជាតិ ឥណ្ឌូនេស៊ី ដែលលោកនិងមិត្តភក្រ្ត័របស់ លោកទាំងអស់តែងតែ ផ្ដល់នៅអំណោយ និងឧបត្ថម្ភ ជាសម្ភារៈសិក្សាគ្រឿង ឧបភោគបរិភោគ ជួនដល់សិស្សានុសិស្ស ក៏ដូចជាពលរដ្ឋដែល រងការខ្វះខាតជា បន្តបន្ទាប់កន្លងមក លោកចៅសង្កាត់អូរជ្រៅ ក៍សូមជូនពរដល់លោក ហ្វឺ ឌី ជនជាតិឥណ្ឌូនេស៊ី និង ក្រុមការងារដែលជា សប្បុរសជន សូមមានសុខភាពល្អ សំណាងល្អនិង រកស៊ីទទួលទានមានបាន។

លោក តេង រិទ្ធី ដែលជាក្រុមការងារ របស់ជនជាតិឥណ្ឌូនេស៊ី បានឲ្យដឹងថា លោកហ្វីឌី ជាជនជាតិឥណ្ឌូនេស៊ី ហើយក៍ជាអាជីវករពាណិជ្ជករ ដែលលោកបាន មករកស៊ីបង្កើតមុខរបរ នៅប្រទេសកម្ពុជា ហើយការរកស៊ី នោះចេះតែមានចំណូល ជាបណ្ដើរៗដូច្នេះលោក ក៏មានទឹកចិត្ត នឹកឃើញការធ្វើមនុស្សធម៌ ចែករំលែក ខ្លះៗតាមលទ្ធភាព ដែលធ្វើទៅបាន ដើម្បីចែកជូនដល់ សិក្សានុសិស្សក៏ ដូចជាប្រជាពលរដ្ឋ ដែលរកការខ្វះខាត នៅក្នុងក្រុងប៉ោយប៉ែត។

សម្ភារៈដែលផ្ដល់ជូន សិស្សានុសិស្សមានចំនួន ៤៥២ នាក់នោះក្នុងម្នាក់ៗ ទទួលបាន សៀវភៅ៣ក្បាល ប៊ិច២ដើម ដៃខ្មៅ បន្ទាត់ រួមទាំង ថវិការក្នុងម្នាក់ ៥០០០រៀល ហើយក្នុងនោះផងដែរ សប្បុរសជនបានផ្ដល់ជូនដល់ លោកគ្រូ អ្នកគ្រូ ចំនួន ១៦ រូបក្នុងមួយនាក់ ទទួលបានថវិកា១០ម៉ឺនរៀលផងដែរ។

ហើយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ក៏ សូមជូនពរដល់ សម្បុរសជនសូមមាន សំណាងល្អសុខភាព ល្អនិងរកស៊ីទទួលទាន មានបានគ្រប់ៗក្រុមគ្រួសារ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *