(ប្រទេសថៃ)៖ បុរសជនជាតិខ្មែរម្នាក់ រួមទាំងកាណូតមួយគ្រឿង ផ្ទុកទៅដោយអាវុធជាច្រើនដើម និងគ្រាប់រំសេវរាប់ពាន់គ្រាប់ ត្រូវបានកម្លាំងយោធាថៃ ធ្វើការបង្ក្រាបបានភ្លាមៗ កាលពីយប់ឈានចូល ថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៤ វេលាម៉ោង០៣និង ៤០នាទីទៀបភ្លឺ នៅលើផ្ទៃសមុទ្រ ខេត្តត្រាតជាប់និង ខេត្តច័ន្ទបុរីប្រទេសថៃ។
យោងតាមសាព័ត៌មានថៃ បានអោយដឹងថា កម្លាំងយោធាវិរៈការពារព្រំដែន សមុទ្រខេត្តចន្ទបុរី និងខេត្តត្រាត បានចេញល្បាតលើ ផ្ទៃទឹកសមុទ្រ សហការជាមួយកម្លាំង នាវិកលេខ១៨២របស់ថៃ បានប្រទះឃើញ និងបានស្កាត់ចាប់ កាណូតមួយគ្រឿង ដែលកំពុងបើកបរ នៅលើផ្ទៃទឹក ទាំងយប់ងងឹត។
ក្រោយពីបានត្រួតពិនិត្យ និងសាកសួររួចមក គឺអ្នកបើកបរមានឈ្មោះ រ៉ែន ភេទប្រុស ជាជនជាតិខ្មែរ អាយុ ២០ ឆ្នាំ។
ដោយឡែកនៅ លើការណូតនោះ គឺមានដឹកអាវុធនិង គ្រាប់រំសេវជាច្រើនផងដែរ ដែលក្នុងមាន អាវុធធុន M 16 ចំនួន ២ ដើម អាវុធប្រភេទ AK 47 ចំនួន ៨ ដើមបង់អាវុធ M 16 ប្រភេទ ៣០ គ្រាប់ ចំនួនពីរ បង់អាវុធ ចំនួន AK 45 បង់ គ្រាប់កាំភ្លើង AK 47 ចំនួន ២ កែស ដែលក្នុងមួយកែស មាន ៧២០ គ្រាប់ សរុប មានចំនួន ១.៤៤០ គ្រាប់ លុយបាតចំនួន ១១.០០០ បាត លុយខ្មែរចំនួន ៣.៥០០ រៀល ថ្នាំញៀនប្រភេទម៉ាទឹកកក រួមនិងឧបករណ៍សេព ចំនួនមួយឈុត កាណូតស្មាច់មួយគ្រឿង និងទូរសព្ទដៃមួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងទាំងអស់កំពុងបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានដើម្បីសាកសួរបន្ថែម៕ មួន រិទ្ធីយ៉ា