(ខេត្តបន្ទាយមានជ័យ: នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង នគរបាលចុះបំពេញបេសកកម្ម ប្រចាំការជួយសម្រួល ការឆ្លងដែនជូនពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ នៅច្រកអន្តរជាតិប៉ោយប៉ែត ក្រោយពីភាគថៃ ប្រកាសបិទច្រកព្រំដែន។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ក៏បានជម្រុញលើកទឹកចិត្ត កម្លាំងនគរបាលដែល កំពុងឈរជើងនៅទីនោះ ឲ្យបន្តយកចិត្តទុកដាក់ ក្តាប់រាល់ការប្រែប្រួល សភាពការណ៍សន្តិសុខសង្គម សភាពការណ៍សន្តិសុខព្រំដែន, ត្រូវសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធឲ្យបានល្អ។ ពង្រឹងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ , ជួយជញ្ជូនសម្ភារ: និងដឹកជញ្ជូនពលរដ្ឋ ទៅកាន់ស្រុកកំណើត ឈរលើស្មារតីទទួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាព។
គិតត្រឹមម៉ោង៦:០០នាទីល្ងាចថ្ងៃ ព្រហស្បតិ៍នេះ មានពលរដ្ឋខ្មែរឆ្លងដែនពី ប្រទេសថៃចូលមកកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត មានចំនួន ៧២២នាក់ ស្រី៣៣៦៥នាក់។ ក្នុងនោះពលករភាគថៃ បញ្ជូនមកមានចំនួន២០នាក់ ស្រី៧នាក់ កុមារ២នាក់៕