ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្តស្រះកែវ និយាយបែបញុះញុង់ ចង់អោយមានគំនុំជាតិសាសន៍ តជំនាន់ មិនសម្យធ្វើជាថ្នាក់ដឹកនាំ និងមិនសម្យធ្វើជាអភិបាលខេត្តទេ!

(ខេត្តបន្ទាយមានជ័យ)៖​ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្ត បន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្តាំទៅ អភិបាលខេត្តស្រះកែវ បានស្នើរដ្ឋាភិបាល លុបចោលទំនាក់ទំនង៧៥ឆ្នាំ សម្ព័ន្ធភាពរវាង កម្ពុជា-ថៃ និងបញ្ឈប់គំរោងនានាជួយកម្ពុជា ជាអភិបាលនិយាយបែបញុះញុង ចង់អោយមានគំនុំជាតិសាស តជំនាន់ ។

ការស្នើរបស់អភិបាលស្រះកែវរូបនេះ បានធ្វើឡើងនៅចំពោះ មុខនាយករដ្ឋមន្រ្តីថៃ ពេលចុះទៅដល់ ព្រំដែនច្រកទ្វារខ្លងលឹក ជាប់ច្រកទ្វារប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមតំណាង រាស្ត្រមានប្រសាសន៍ថា ៖ សំដី និងការដឹកនាំរបស់ អភិបាលខេត្តស្រះកែវរូបនេះ មិនសម្យធ្វើជាមេដឹកនាំ មិនសម្យធ្វើជាអភិបាលខេត្ត ទេ ។ ឯកឧត្តមថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៥ គ្រាដែលឯកឧត្ត តំណាងរាស្ត្រចុះពិនិត្យ ស្ថានភាពជាក់ស្តែងនៅ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

សូមបញ្ជាក់ផងដែរ មេដឹកនាំកំពូលរបស់កម្ពុជា បានបញ្ជាក់រួចហើយថា កម្ពុជាអាចកំដរជាមួយថៃ បានគ្រប់យុទ្ធសាស្រ្តទាំងការទូត នយោបាយ ច្បាប់អន្តរជាតិ និងការប្រើកម្លាំងយោធា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *