ខេត្តស្ទឹងត្រែង៖កាលពីព្រឹកថ្ងៃទី០៦កុម្ភៈ២០២៤ នៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ នាយទាហ៊ាន នាយទាហ៊ានរង ពលទាហ៊ាន និងគ្រួសារកងទ័ពវរៈសេនាតូចអន្តរាគមន៍២៨៣ នៅភូមិញាំងស៊ុម ឃុំថ្មកែវ ក្នុងស្រុកសៀមប៉ាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថា៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូន កងកម្លាំងប្រដាប់អាវុធ និងបានទំនុកបម្រុង ផ្គត់ផ្គង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារខឿនឯករាជ្យជាតិ ការពារបូរណៈភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសមិទ្ធិផលនានារបស់សង្គមជាតិ ។
ក្នុងដំណើរជួបសំណេះសំណាលសួសុខទុក្ខ នាយទាហ៊ាន នាយទាហ៊ានរង ពលទាហ៊ាន និងគ្រួសារកង
ទ័ពវរសេនាតូចអន្តរាគមន៍២៨៣ កងពលតូចអន្តរា
គមន៍លេខ១២៨ នៃយោធភូមិភាគ១ផងដែរនោះ ឯក
ឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក អគ្គនាយកដ្ឋាន
ស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងជាមេបញ្ជា
ការរងកងទ័ពជើងគោក ក៏បានបានថ្លែងបញ្ជាក់ថា៖
កងកម្លាំងប្រដាប់អាវុធទាំងអស់បើសិនជាមានការពាក់
ព័ន្ធជាមួយគ្រឿងញៀន គឺនឹងត្រូវលុបក្របខ័ណ្ឌតែម្តង ។
ឯកឧត្តម បានស្នើសុំដល់អាជ្ញាធរខេត្តស្ទឹងត្រែង យោធភូមិភាគ១ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ត្រូវពង្រឹងបន្ថែម ដើម្បីកុំឲ្សសម្ភារៈ (គ្រឿង
ញៀន) ឆ្លងកាត់បាន ហើយសូមជៀសឲ្យផុតកុំ ឲ្យមានការពាក់ព័ន្ធដាច់ខាតជាមួយនិងគ្រឿងញៀនទាំងអស់នោះ ។
ឯកឧត្តមបញ្ជាក់ទៀតថា៖អាណត្តិទី៧នេះ សម្តេចធិប
តី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំកម្ពុជា គឺមានការពុះពារជាដាច់ខាតក្នុងការបង្ក្រាបបញ្ហាគ្រឿងញៀននេះ
ដោយយើងបានមើលឃើញជាក់ស្តែងហើយថា អាណ
ត្តិទី៧នេះ មានការដកចេញពីក្របខ័ណ្ឌជាបន្តបន្ទាប់ដោយសារពាក់ព័ន្ធនិងគ្រឿងញៀន ។ ទន្ទឹមនិងនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានណែនាំដល់ដល់បងប្អូនកងទព័ទាំងអស់ សូមចូលរួមជាមួយកងកម្លាំងគ្រប់កងឯកភាព ក្នុងការងារជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់ជាដើម ព្រោះកងទ័ពជាកូនចៅរបស់ប្រជាជន ៕ SN