(ភ្នំពេញ)៖ ដើម្បីបង្កើតនិងពង្រីកដៃ គូរសហការថែមទៀត នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ (IPA) តំណាងដោយ ឯកឧត្តមបណ្ឌិតទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារ ព័ត៌មានឯករាជ្យបានចុះ អនុស្សរណៈនៃការយោគ យល់គ្នាជាមួយក្រុមហ៊ុន ញូ ធី រីច ឯ.ក តំណាងដោយលោកហាន សីហា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន ក្រោមអធិបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់កិច្ចកា រប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នៅទីស្នាក់ការក្រុមហ៊ុន The Premier Land Sensok ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
អនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណង សំខាន់ៗរួមមាន៖ទី១. សហការគ្នាដោយ ឈរលើស្មារតីភាពជាដៃ គូរដើម្បីផលប្រយោជន៍រួម ទី២. ស្វែងរកគម្រោងអភិវឌ្ឍន៍ នានាដែលផ្តល់ផលប្រយោជន៍ រួមទី៣. បំពេញឲ្យគ្នានូវរាល់ តម្រូវការចាំបាច់ទៅ តាមលទ្ធភាព ទី៤. រក្សាផលប្រយោជន៍ ជូនគ្នាដោយភាពស្មោះត្រង់ ទី៥. រក្សាតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ ផ្លូវច្បាប់ ឲ្យគ្នាទៅវិញទៅមក និងទី៦. រួមគ្នាធ្វើសកម្មភាព សង្គម មនុស្សធម៌ សាសនា ជាប្រយោជន៍ ដល់ប្រទេសជាតិ៕