យកប្តីហេងស៊យ ស្តាយក្រោយមួយជីវិត ឃាត់ខ្លួនបុរសជាប្តីក្រោយ វាយប្រពន្ធអោយ រងរបួសធ្ងន់

(ខេត្តបាត់ដំបង)៖ កម្លាំងនៃអធិការដ្ឋាន នគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីអំពើហិង្សា ក្នុងគ្រួសារ (ហិង្សាដោយ ចេតនាមាន ស្ថានទម្ងន់ទោស) ។

សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើ នេះធ្វើឡើងនៅវេលា ម៉ោង០១និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចក្រុម១០ ភូមិស្រះកែវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន បញ្ជាក់ទៀតថា ករណីអំពើហិង្សាក្នុង គ្រួសារនេះដែរបង្កឡើង ដោយបុរសជាប្ដីឈ្មោះ វិន សាវ៉ាន់ អាយុ៤២ឆ្នាំ បានផឹកស្រាស្រវឹង រួចមានការឈ្លោះប្រកែក គ្នាជាមួយប្រពន្ធឈ្មោះ ឡុងសារីតា អាយុ២៩ឆ្នាំ និងបានយក ដែកមូលតាន់ប្រវែង ១,៣៥ម៉ែត្រ វាយនិងដាល់ទៅ លើប្រពន្ធបណ្ដាលអោយ រងរបួសជាច្រើនកន្លែង ត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះព្យាបាល នៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ចំណែកបុរសជាប្តី ក្រោយពីឃាត់ខ្លួន យកមកសាកសួររហូត មកដល់ពេលនេះត្រូវ បានផ្នែកនគរបាលស្រុក សង្កែរៀបចំសំណុំរឿង បញ្ជូនបន្តទៅ ការិយាល័យ ជំនាញដើម្បីចាត់ ការតាមនីតិវិធី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *