ឃ្លាំងឈើដ៏ធំមួយ នៅកណ្ដាលក្រុង បាត់ដំបងដែល សង្ស័យជាឆ្នាំងបាយ មន្ត្រីជំនាញអាជ្ញាធរ សមត្ថកិច្ចក្នុងខេត្ត

(ខេត្តបាត់ដំបង)៖ ឃ្លាំងស្តុបឈើដ៏ធំមួយ កន្លែងស្ថិតនៅភូមិ ចំការសំរោង០២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានដឹកជញ្ជូនឈើចូលស្តុប ជាច្រើនម៉ែត្រគូប មិនឃើញមានមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើខេត្ត អាជ្ញាធរថ្នាក់ដឹកនាំក្នុង ក្រុងបាត់ដំបងក៏ដូច ជាថ្នាក់ដឹកនាំ ខេត្តបាត់ដំបងចុះមកធ្វើ ការត្រួតពិនិត្យទៅ លើទីតាំងស្តុបឈើខាង លើនោះឡើយ។

ប្រភពជុំវិញទីតាំង ឃ្លាំងស្តុបឈើដ៏ធំខាងលើ បាននិយាយថា ម្ចាស់ឈើឈ្មោះចែ មាន់ ដែលជាមេជំនួញ រកស៊ីឈើ (កាន់ស្នឹម) ជាយូរឆ្នាំណាស់មកហើយ ឈើទាំងនោះគឺមេឈ្មួញចែ មាន់នាំផ្ដាច់មុខមកពីស្រុកសំឡូត។

ប្រភពបន្តថា ចែ មាន់ ធ្លាប់បានអះអាង ប្រាប់អ្នកសារព័ត៌មានថា គាត់បានចំណាយលុយ រត់ឯកសារឬរត់ការផ្លូវ ជាមួយមន្ត្រីជំនាញ ស្ថាប័នពាក់ព័ន្ធនៅ ក្នុងខេត្តបាត់ដំប ងរួចរាល់អស់ហើយ។ដូច្នេះគ្មានអ្នកណា ហ៊ានចុះមកចាប់ ឬបង្ក្រាបឃ្លាំងស្តុក ឈើដ៏ធំនៅកណ្ដាល ក្រុងបាត់ដំបងរបស់ចែ មាន់ នោះបានឡើយ។

ទំនងជាដូចគាត់ និយាយមែនពីព្រោះ ក្រោយពេលអ្នកកាសែត រាយការណ៍អំពីបញ្ហានេះ មិនឃើញមានស្ថាប័ន ជំនាញចុះមកឲ្យទាន់ ពេលវេលានោះឡើយ។

បន្ទាប់ពីអ្នកសារព័ត៌មាន រាយការណ៍អំពីឃ្លាំង ស្តុកឈើរបស់ចែ មាន់នេះនៅវេលាម៉ោង ១០និង០០ព្រឹក ទើបនៅវេលាម៉ោង ៤និង០០រសៀល ថ្ងៃទី៥ខែតុលាឆ្នាំ២០២២ គេឃើញមន្ត្រីសង្កាត់ រដ្ឋបាលព្រៃឈើ ក្រុងបាត់ដំបងចំនួន ០៣នាក់បានចុះមកដល់ ទីតាំងឃ្លាំងខាងលើ នេះប៉ុន្តែមិនអនុញ្ញាតឲ្យ អ្នកផ្សារព័ត៌មានចូល រួមនោះឡើយ។

គេមិនដឹងថាតើមាន អាថ៌កំបាំងអ្វីរវាងម្ចាស់ ទីតាំងឃ្លាំងស្តុបឈើ ជាមួយមន្ត្រីរដ្ឋបាលព្រៃ ឈើដែលមកនោះទេ បានជាមិនអនុញ្ញាតឲ្យ អ្នកសារព័ត៌មានចូលមើល។ បញ្ហានេះនាំឲ្យ មានចម្ងល់នៅក្នុង ចំណោមអ្នកសារព័ត៌មាន ចំពោះការងាររបស់ មន្ត្រីរដ្ឋបាលព្រៃឈើផ្នែក បាត់ដំបងនិងថៅកែ ឃ្លាំងស្តុកឈើនោះ។

អ្នកក្រុងបាត់ដំបង និយាយថាចែមាន់រ កស៊ីឈើជាយូរ ឆ្នាំមកហើយ។ ពោលគឺឃ្លាំងគាត់ ជាកន្លែងចែកចាយ ឈើដ៏ធំជាងគេនៅ ក្នុងខេត្តបាត់ដំបង។ សមត្ថកិច្ចនានាជាពិសេស ស្ថាប័នជំនាញតែងតែ ចេញចូលនៅក្នុងដេប៉ូ របស់គាត់ដោយអាថ៌កំបាំងបំផុត។ ថ្នាក់ដឹកនាំក្រុងនិង ខេត្តបាត់ដំបងហាក់ដូច ជាស្ទាក់ស្ទើរក្នុងការចាប់ វិធានការចំពោះ ឃ្លាំងស្តុកឈើនេះ៕ ដោយលោក មួនរិទ្ធីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *