និស្សិតពេទ្យឆ្នាំទី១ម្នាក់បានស្លាប់ដោយសារគាំងបេះដូងក្រោយពីចូលលេងបាល់ទាត់ប្រហែល៣នាទីនៅតារាងបាល់វិទ្យាល័ព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង!

ស្ទឹងត្រែងៈនិស្សិតពេទ្យឆ្នាំទី១ម្នាក់និងជាកីឡាករបាល់ទាត់ផងដែរ បានស្លាប់់ភ្លាមៗនៅបន្ទាប់ពីកីឡាកររូបនោះបានចូលទៅលេងបាល់ទាត់បានប្រហែល៣នាទីហើយសុំផ្លាស់ប្តូរកីឡាករដើម្បីជំនួសខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥និង៤០នាទីថ្ងៃទី៨តុលាឆ្នាំ២០២២ស្ថិតនៅតារាងបាល់ទាត់ វិទ្យាល័យព្រះរាជបូជនីយកិច្ច ចំកណ្តាលក្រុងស្ទឹងត្រែង។
យោងតាមប្រភពព័ត៍មានអោយដឹងថានិស្សិតពេទ្យដែលបានស្លាប់ក្នុងហេតុការណ៍ខាងលើមានឈ្មោះ ទិត្យ វិរះរាជ្យសិលា អាយុ ២៤ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី១នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង
មានស្រុកកំណើតនៅភូមិថ្មី សង្កាត់កំពង់ប្រណាកក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ប្រភពបន្តថា និស្សិតពេទ្យដែលបានស្លាប់នោះគឺគាត់ទើបចូលលេងជាលើកដំបូងទេ ហើយក្រុមកីឡាករទាំងអស់របស់ពួកគាត់បាននាំគ្នាចូលទៅលេងបាល់ទាត់នៅក្នុងតារាងវិទ្យាល័យព្រះរាជបូជនីយកិច្ចជាលក្ខណៈមិត្តភាព (ក្រុមមិត្តភាព)។
ប្រភពបន្តទៀតថានៅមុនពេលចូលលេងបាល់ទាត់ កីឡាកររូបនោះ គាត់ទើបតែហូបបាយនិងកាហ្វេ រួចហើយ ក៍ចាប់ផ្តើមចូលទៅលេងបាល់ទាត់ នៅពេលនោះ គាត់លេងបានតែពីទីបីនាទី គាត់ក៍ដើរចេញ ហើយនិយាយថាគាត់លេងអត់កើតទេ ដូចជាពុលកាហ្វេ ពុលបាយម៉េចទេ ក៍ទៅអង្គុយក៍ស្រាប់តែគាំងបេះដូងតែម្តង ហើយអ្នកនៅទីនោះបានដឹកតាមម៉ូតូយកទៅមន្ទីពេទ្យដើម្បីសង្គ្រោះប៉ុន្តែជាអកុសលកីឡាកររូបនោះបានដាច់ខ្យល់តាមផ្លូវបាត់ទៅហើយ។
សូមបញ្ជាក់ផងដែរថា កីឡាករបាល់ទាត់និងជានិស្សិតពេទ្យឆ្នាំទី១ដែលបានស្លាប់នោះគឺគាត់មានជំងឺជាប់ប្រចាំកាយគឺ ជំងឺបេះដូងចំហរ ។
ក្រោយកើតហេតុ សពរបស់កីឡាករត្រូវបានគេប្រគល់ជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *