(ខេត្តបន្ទាយមានជ័យ)៖ រហូតមកដល់ ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៣នេះ ក្រុមហ៊ុនទទួល សិទ្ធិអនុវត្ត កសាងប្រព័ន្ធ លូទឹកកខ្វក់ និងទឹកភ្លៀង ក្នុងក្រុងសិរីសោភ័ណ ធ្វើនៅចំណុចណា ទុកអាចម៍ដីចោល រាយប៉ាយពេញផ្លូវ ធ្វើត្រង់ណាទុក អាចម៍ចោលត្រង់និង ធ្វើឲ្យអ្នកធ្វើចរាចរណ៍ តាមផ្លូវដែល ក្រុមហ៊ុនទទួលសិទ្ធិអនុវត្ត កសាងប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀង ពិបាកធ្វើដំណើរ ខ្លាំងណាស់ពេល នេះរដូវភ្លៀងផង។
ផ្ទះប្រជាពលរដ្ឋដែល ត្រូវក្រុមហ៊ុនទទួល សិទ្ធិអនុវត្ត កសាងប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀង ធ្វើកាត់នោះម្នាក់ៗ បាននិយាយប្រាប់ អ្នកយកព័ត៍មាន ទាំងកំហឹងថា ការអភិវឌ្ឍន៍ក្នុងខេត្ត ពួកគាត់សប្បាយចិត្ត ណាស់ តែក្រុមហ៊ុន ទទួលសិទ្ធិអនុវត្ត កសាងប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀងនេះមិនដឹង ថាក្រុមហ៊ុននេះគិតយ៉ាងណា ធ្វើត្រង់ទុកចោល អាចម៍ដីរាយប៉ាយ ក្រឡុកធំៗ ពេញកន្លែងធ្វើ ហើយទៅធ្វើកន្លែង១ទៀត ប្រជាពលរដ្ឋរស់ នៅដែលក្រុមហ៊ុន ធ្វើនោះធ្វើដំណើរចេញ ចូលមិនរួចពិសេស នៅចំណុចម្តុំបេនឡាន មុខប្រៃសនីយ៍ ម្តុំមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ ផ្លូវលេខ២ លេខ៣ និងលេខ៤ជាដើម (ល) ។
ផ្ទះប្រជាពលរដ្ឋដែល រងគ្រោះដោយក្រុមហ៊ុន ទទួលសិទ្ធិអនុវត្ត កសាងប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀងបាន និយាយបន្តឲ្យដឹងទៀតថា ពួកគាត់សុំឲ្យក្រុមហ៊ុន ធ្វើនៅត្រង់ណា ធ្វើឲ្យរួចរាល់សិន ចាំបន្តទៅធ្វើកន្លែងផ្សេង ទៀតទើបបានវាសម កុំធ្វើកន្លែងណាបំផ្លាញ កន្លែងនោះទុកអាចម៍ដី រាយប៉ាយចោល ក្រឡុកក្រហេង ក្រហូងដក់ទឹក ធ្វើឲ្យប្រជាពលរដ្ឋ ធ្វើដំណើរមិនកើត នោះវាមិនល្អនោះទេ។
គួរបញ្ជាក់ផង ដែរថាកន្លងមក ក្រុងសិរីសោភ័ណ ឲ្យតែដល់រដូវវស្សា ចូលមកដល់ ពេលមានភ្លៀងធំមក១ មេៗលិចស្ទើរ គ្រប់ទីកន្លែង ពិសេសគឺ បេនឡានចាស់ ថ្មី រង្វង់មូលស្រីគ្រប់ល័ក្ខណ៍ ពេលខ្លះផ្សារហ៊ុយឡេង ក៏លិចដែរ រាប់ម៉ោងទើប ទឹកភ្លៀងស្រក់ ហូរចូលស្ទឹងអស់ ដោយសារអ្នក នៅចំណុចបេនឡានចាស់ ពេលសាងសង់ ផ្ទះថ្មចាក់ដីលប់លូ ហើយខ្ពស់ជាង ថ្នល់ជាតិចង់កន្លៈម៉ែត្រ។ តែ ឆ្នាំ ២០២៣នេះ ក្រុងសិរីសោភ័ណឈប់ លិចដូចឆ្នាំមុនៗ ទៀតហើយ ព្រោះក្រុមហ៊ុន ទទួលសិទ្ធិអនុវត្ត កសាងប្រព័ន្ធលូ ទឹកកខ្វក់ និងទឹកភ្លៀង កំពុងចាប់ផ្តើមធ្វើ នៅជុំវិញបេះដូង ខេត្តនេះហើយ។
ក្រុមហ៊ុនទទួល សិទ្ធិអនុវត្តដាក់ប្រព័ន្ធ លូរំដោះទឹកភ្លៀងកំពុង ចាប់ផ្តើមធ្វើនោះធ្វើត្រង់ ណាទុកចោលត្រង់នោះ ដីរាយប៉ាយពេញថ្មល់ ជាតិក្រឡុកជ្រៅៗ អត់ជួសជុលដូច ដើមវិញនោះទេ បណ្តាលឲ្យប្រជាពលរដ្ឋ ក្តៅក្រហាយខ្លាំង យ៉ាងនេះទើបឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងមន្ត្រីជំនាញ បានចុះធ្វើ ការសម្របសម្រួល លើគម្រោងរបស់ក្រុមហ៊ុន ចុះពិនិត្យមើល ក្រុមការងារជួស ជុលការអនុវត្ត ការសាងសង់ ប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធទឹកភ្លៀង នៃគម្រោងកែលម្អបរិស្ថាន ជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណនេះ បង្កឲ្យផ្លូវមួយចំនួន បានខូចខាត ដោយការជីកកាយដីថ្នល់ និងដាក់ប្រព័ន្ធទុយោលូ និងកសាងហេដ្ឋា រចនាសម្ព័ន្ធ ហើយបង្កការរំខាន និងការលំបាក ដល់ការរស់នៅ និងការធ្វើដំណើររបស់ពលរដ្ឋពិតមែន ។
ជាការឆ្លើយតបរបស់បងប្អូន មកទល់ពេលនេះ អ្នកអនុវត្តគម្រោង និងមន្ត្រីបានធ្វើការ សម្របសម្រួល នៃអាជ្ញាធរមាន សមត្ថកិច្ច បាននឹងកំពុងដំណើរការ ធ្វើយ៉ាងសកម្មបណ្តើរៗ លើកំណាត់ផ្លូវមួយចំនួន ដែលបានធ្វើតេស្ដ បច្ចេកទេសរួចរាល់ ។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ប្រព័ន្ធលូទឹកកខ្វក់ និងលូរំដោះទឹកភ្លៀង នៃ “គម្រោងកែលម្អបរិស្ថានជុំវិញបឹង ទន្លេសាបជំហាន២ ” នៅក្រុងសិរីសោភ័ណ ដែលកំពុងអនុវត្តសព្វថ្ងៃនេះ និងបានធ្វើ ការជួសជុល ផ្លូវឡើងវិញ ជាបណ្តើរៗ ហើយ។
ចំណែកលោក សយ សេដ្ឋា ប្រធានការដ្ឋាននៃ ក្រុមហ៊ុនសំណង់ ទីក្រុងប៉េកាំង ហ្គ្រុប ប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់ប្រាប់អ្ន កយកព័ត៌មានឲ្យដឹងថា ការអនុវត្តការ សាងសង់ប្រព័ន្ធ ទឹកកខ្វក់ និងប្រព័ន្ធទឹកភ្លៀង នៃគម្រោងកែលម្អបរិស្ថាន ជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណនេះ ប្រើឥណទាន ធនាគារអភិវឌ្ឃន៍អាស៊ី (ADB) ហើយមាន ទីប្រឹក្សាបច្ចេកទេស ដូចជា RAMBOLI ,OC GLOBAL ,SCE ,TANCONS និងសាងសង់ ដោយក្រុមហ៊ុន BUCG អនុវត្តបាន ៤៧% នៃរយៈពេលអនុវត្ត គិតពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកញ្ញា ឆ្នាំ២០២៤ ។
លោក ខែម ពេជ្ររស្មី មន្ត្រីសាលាក្រុង និងជាមន្ត្រី សម្របសម្រួលគម្រោង បានប្រាប់អ្នកយក ព័ត៌មានឲ្យ ដឹងថាការ សាងសង់ប្រព័ន្ធ ទឹកកខ្វក់ និងប្រពូន្ធទឹកភ្លៀងនៃគម្រោង កែលម្អបរិស្ថាន ជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណនេះ មានក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ចូន ជាម្ចាស់គម្រោង ហើយអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ចូលរួម ប្រព័ន្ធលូនេះ មានប្រវែងសរុប ១១២ គីឡូម៉ែត្រ ដែលគ្របដណ្តប់លើផ្នែកវិសាលភូមិសាស្ត្រ សង្កាត់កំពង់ស្វាយ ព្រះពន្លា អូរអំបិល និងសង្កាត់ទឹកថ្លា ហើយប្រើឥណទាន ធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ២២ លានដុល្លា ឯណោះ ៕វ៉ាន់ ណាង