សមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវ សារធាតុញៀន នៅស្រុកស្នួល

(ខេត្តក្រចេះ)៖កម្លាំងនគរបាល នៃអធិការរដ្ឋាន នគរបាលស្រុកស្នួល ចុះបង្ក្រាបករណីគ្រឿងញៀន មួយកន្លែង និងឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ កាលពីព្រឹក ថ្ងៃទី២១ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១និង១៥នាទី នៅចំណុចផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ចបាន អោយដឹងថា ជនសង្ស័យដែល កម្លាំងជំនាញ ឃាត់ខ្លួនបានមានឈ្មោះ យ៉េន តូរៃ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ មានទីលំនៅរស់នៅ ភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួលខេត្តក្រចេះ។

សមត្ថកិច្ចបាន អោយដឹងទៀតថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញឆែកឆេរ និងហូតបានវត្ថុតាមរួមមាន ម្សៅក្រាមព៌ណស សង្ស័យគ្រឿងញៀន ប្រភេទមេកំហ្វេតាមីន ចំនួន៨កញ្ចប់ ទូរស័ព្ទដៃចំនួន១គ្រឿងម៉ាកអូប៉ូ ព៌ណខ្មៅ និងថង់សម្រាប់ច្រក សម្រាប់ចែករំលែកគ្រឿងញៀន មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកស្នួល ក្រោយពីសាកសួរ និងបានកសាងសុំណុំរឿង បញ្ជូនខ្លួនទៅកាន់ ការិយាល័យជំនាញ នៃស្នងការនគរបាល ខេត្តក្រចេះ ដើម្បីអនុវត្តបន្ដទៅ តាមនីតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *