លោកជំទាវម៉ៅម៉ាល័យ ឯកឧត្តម ស សុខា  លោកស្រី កែសួនសុភី ស្នងការ ស្នងការង មន្ត្រីក្រោមឪវ៉ាទ និងពុទ្ឋបរិស័ទជាច្រើននាក់ បានមូលមតិគ្នាជាឯកច្ឆ័ន ផ្តួចផ្តើមកាន់វេន ភ្ជុំបិណ្ឌទី៧នៅវត្តខ្ចាស់  បច្ច័យបានពីពុទ្ធបរិស័ទ្ធ ១១លានរៀល សំរាប់យកទៅ កសាងវត្តបន្ត

(ខេត្តបន្ទាយមានជ័យ)៖ លោកជំទាវ ម៉ៅម៉ាល័យ ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី កែសួនសុភីភរិយារបស់ លោក ស សុខា លោឧត្តមសេនីយ៍ទោ សិទ្ឋិ ទោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម ស សុខា ស្នងការង មន្ត្រីក្រោមឳវាទនិង ពុទ្ឋបរិស័ទ ជាច្រើននាក់បានមូល មតិគ្នាជាឯកច្ឆ័ន ផ្តួចផ្តើមកាន់វេន ភ្ជុំបិណ្ឌទី៧នៅ វត្តស្រះកណ្តាលខ្ចាស់ ស្ថិតក្នុងភូមិខ្ចាស់ ឃុំឫស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បច្ច័យបានពីពុទ្ធបរិស័ទ មានចំនួន ១១លានរៀល សំរាប់យកទៅ កសាងក្នុងវត្តបន្តនៅ ។

នៅល្ងាច ថ្ងៃទី ៥ខែតុលា ធ្វើពិធីសូត្រមន្តនិង ចំរើនព្រះបរិទ្ឋ និងសម្តែងធម៍ទេសនា  លុះព្រឹកថ្ងៃទី៦ តុលា ឆ្នាំ ២០២៣ ធ្វើពិធីរាប់បាត្រ ដល់ព្រះសង្ឃជិត១០០អង្គជាកិច្ច បង្ហើយវេនកាន់ បិណ្ឌទី៧នេះ។

ព្រះគ្រូចាន់សុជន ចៅអធិការ វត្តស្រះកណ្តាលខ្ចាស់ បានមានសង្ឃដិកាថា បុណ្យភ្ជំបិណ្ឌនេះជាបុណ្យ ធំមួយក្នុងចំណោម បុណ្យធំរបស់ជាតិ ដែលបានចែងក្នុងច្បាប់ រដ្ឋធម្មនុញ្ញក្នុងមាត្រាទី៤៣ ។

ហើយបុណ្យភ្ជំ បិណ្ឌនេះដែរគឺជាបុណ្យ មួយដ៏មានសារៈ សំខាន់ណាស់ ក្នុងវិស័យព្រះពុទ្ធសាសនា កាលណាពុទ្ឋបរិស័ទ បានធ្វើបុណ្យភ្ជំបិណ្ឌ នេះហើយអ្នកនោះ ទៅជាតិមុខក្លាយទៅជា មានរូបសម្ផស្ស ល្អផូរផង់ មានទ្រព្យ សម្បត្តិស្តុកស្តម្ភនិងក្លាយ ជាអ្នកមានបុណ្យ សក្តិយស់ទៀតផង។

ព្រះគ្រូចាន់សុជន ចៅអធិការ វត្តស្រះកណ្តាលខ្ចាស់ បានមានសង្ឃដិកា បញ្ជាក់ឲ្យដឹងបន្តទៀតថា ការធ្វើបុណ្យកាន់បិណ្ឌនេះមានរយះពេល១៥ ថ្ងៃ ចាប់ពីថ្ងៃទី ១រោចខែភទ្របទ ដល់ថ្ងៃទី១៥រោចខែភទ្របទ និងថ្ងៃទី ៣០ខែកញ្ញា ដល់ ថ្ងៃទី១៤ខែតុលា ឆ្នាំ ២០២៣ជាបុណ្យធំ។ ហើយក្នុង ពិធី កាន់វេនភ្ជំបិណ្ឌនេះ មានពុទ្ធបរិស័ទ ប្រជាជន បាន បូជា ទៀន ធូប ផ្កាភ្ញី ចំពោះ ព្រះ រតនត្រៃ  សមាទាន សីល ធ្វើ កិច្ច នមស្សការ បង្សុកុល ព្រមទាំង បាន នាំយក នូវ បច្ច័យ ទេយ្យទាន គ្រឿងឧបភោគ  បរិភោគ ភេសជ្ជៈ ផ្លែឈើ បាយ សម្ល នំចំណី ជាច្រើន មុខ ទៅ វេរ ប្រគេន ព្រះសង្ឃ ដើម្បី ឧទ្ទិស នូវ ផលានិសង្ស ជូន ទៅ ដល់ វិញ្ញានក្ខន្ធ បុព្វការី ជន មាន  មាតា បិតា  ជីដូន ជីតា  ញាតិ ការ ទាំង ៧ សណ្ដាន។

 

ក្នុងនោះលោក ជំទាវម៉ៅម៉ាល័យ ឯកឧត្តម ស សុខា  លោកស្រី កែសួនសុភី ស្នងការ ស្នងការង មន្ត្រីក្រោមឪវាទនិងពុទ្ឋបរិស័ទជាច្រើននាក់ បានធ្វើពិធីសួង ដល់វត្ថុសក្តិសិទ្ឋក្នុងលោកនិង ថ្វាយព្រះពរ ជ័យ  ថ្វាយ ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេច យាយ សម្តេច យាយទួត មុនីនាថ សីហនុ និង ប្រគេន ពរ ដល់ ព្រះសង្ឃ គ្រប់ ព្រះអង្គ និង ជូនពរ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន អតីតះនាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា សម្តេចមហាបវធិបតី ហ៊ុនម៉ាណែត ថ្នាក់ដឹកនាំ សមាជិក ព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិក រដ្ឋសភា ព្រមទាំង ប្រជាពលរដ្ឋ នៅ ទូទាំងប្រទេស សូម ឲ្យ ជួប សេចក្តីសុខ សន្តិភាព និង សេចក្តី ចម្រើន គ្រប់ៗ គ្នា ជា រៀងរហូតទៅ។

ក្នុងពិធីកាន់បិណ្ឌ វេនទី៧នេះដែរ បច្ច័យបានមកពីពុ ទ្ឋបរិស័ទ ចូលរួមបុណ្យកាន់ វេនមានចំនួន ១១លានរៀល សំរាប់យកទៅ កសាងក្នុងវត្តស្រះកណ្តាកខ្ចាស់ បន្តក្នុងនោះដែរក៏ មានពុទ្ឋបរិស័ទ ចូលដូចជា អង្ករ ១តោន មី២០កេះធំ ត្រី ខ ២០កេះធំ ទឹកផ្លែឈើ ៤០កេះ សំរាប់ទុកប្រកេន ព្រះសង្ឃឆាន់ជា រៀងរាល់ថ្ងៃផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *