(ប្រទេសថៃ)៖ ជនជាតិខ្មែរម្នាក់ ដែលមានស្រុកកំណើត នៅខេត្តព្រៃវែងត្រូវបាន ក្រុមតម្រួតថៃធ្វើការ ឃាត់ខ្លួននៅក្បែរ ព្រំដែនខណៈដែល ជនជាតិខ្មែររូបនេះ បម្រុងនាំលុយខ្មៅ ដែលជាលុយពាក់ព័ន្ធ នឹងការឆរបោក តាមប្រព័ន្ធអនឡាញ ឆ្លងដែនចូលមកកម្ពុជា។
យោងតាមការផ្សាយ របស់គេហទំព័រ ក្នុងស្រុកថៃ មួយចំនួនបានបញ្ជាក់ថា បច្ចុប្បន្នទាំងនៅទឹកដី កម្ពុជាក៏ដូចជានៅ ទឹកដីថៃសមត្ថកិច្ច ទាំងសងខាងកំពុង ធ្វើការរឹតបន្តឹងនិង ស្រាវជ្រាវរកមុខ សញ្ញាដែលពាក់ព័ន្ធ នឹងបទល្មើសឆរបោក តាមប្រព័ន្ធអនឡាញ ដែលករណីនេះគឺ កំពុងកើតឡើងយ៉ាង ក្តៅគគុកដែលមុខ សញ្ញាភាគច្រើនជាជនបរទេស ហើយករណីខ្លះក៏ត្រូវបា នសមត្ថកិច្ចបំបែក សំណុំរឿងបានដែរ។
ជុំវិញបញ្ហានេះកាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ កម្លាំងតម្រួតថៃ បានធ្វើការឃាត់ខ្លួន ជនជាតិខ្មែរម្នាក់ ដែលមានឈ្មោះ លឹម សារុន ភេទប្រុស អាយុ ៤១ ឆ្នាំមានដើមកំណើត នៅខេត្តព្រៃវែង កាន់ប៉ាស្ព័រលេខ N02 11 6387 ដែលការឃាត់ ខ្លួននេះបានធ្វើឡើង នៅវេលាម៉ោង ៩ ព្រឹកក្នុងបរិវេណ ចំណតរថយន្តក្បែរ ផ្សាររោងក្លឿ ស្ថិតក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដោយនៅជាប់នឹង ខ្លួនសមត្ថកិច្ចថៃ រកឃើញប្រាក់បាតប្រភេទ ៥០០ និង ១.០០០ ដែលគេដាក់ក្នុង សាក់កាដូស្ពាយខ្នង សរុបជាទឹកប្រាក់ចំនួន ១៣.៥០០.០០០ បាត ដែលលុយទាំងនេះ គឺសមត្ថកិច្ចតាមស្រាវជ្រាវ ជាយូរមកហើយពាក់ព័ន្ធ នឹងការឆរបោកតាម ប្រព័ន្ធអនឡាញ។
នៅចំពោះមុខសមត្ថកិច្ច បុរសរូបនេះបាន សារភាពថារូបគេត្រូវ បានឈ្មោះភ័ក្រ ជាជនជាតិខ្មែរ ជួលឲ្យមកទទួល យកលុយពីជនជាតិថៃ ដែលជាអ្នកដើរ ដកលុយតាមធនាគារ ដោយរូបគេជាអ្នកស៊ី ឈ្នួលស្ពាយលុយពីទឹកដី ថៃចេញមក កម្ពុជានឹងយកទៅ ប្រគល់ឲ្យឈ្មោះភ័ក្រ នេះវិញគឺបាន ប្រាក់កម្រៃក្នុងមួយខែ ១ ម៉ឺនបាត ហើយការធ្វើរបៀបនេះគឺ ខ្លួនទើបតែចាប់ ផ្ដើមនាដើមខែសីហា ឆ្នាំ ២០២៣ នេះឯងដោយក្នុង មួយលើកមួយ លើកគឺមាន ទឹកប្រាក់ចាប់ពី ១០ លាន ទៅ ២០ លានបាត លើកលែងតែ ថ្ងៃសៅរ៍និងថ្ងៃ អាទិត្យប៉ុណ្ណោះដែល ខ្លួនត្រូវសម្រាកព្រោះ ធនាគារមិនធ្វើការ។
ជុំវិញលុយខ្មៅទាំងនេះ សមត្ថកិច្ចថៃបានបង្ហើបថា ក្រោយពីធ្វើការស៊ើបអង្កេត ក្នុងរឿងនេះគឺអាចពាក់ព័ន្ធ ជាមួយនឹងជនជាតិថៃ និងអតីតប្រធានធនាគារ មួយរូបហើយក៏មាន ជនជាតិចិនផងដែរដែល ពួកគេរួមសហការគ្នា ធ្វើការឆរបោកតាម ប្រព័ន្ធអនឡាញដែល ក្នុងនោះភាគីថៃបានរក ឃើញសៀវភៅបញ្ជីខ្មៅ ចំនួន ១០ ក្បាលផងដែរ សម្រាប់ឲ្យជនជាតិថៃ ដើរដកលុយតាមធនាគារ ដើម្បីបញ្ជូនឆ្លងដែន មកកម្ពុជាដែល បច្ចុប្បន្នសមត្ថកិច្ចថៃ កំពុងបើកការ ស្រាវជ្រាវយ៉ាងក្តៅ គគុកលើករណីនេះ៕