(ខេត្តបន្ទាយមានជ័យ)៖ ពលករខ្មែរ២នាក់ប្តីប្រពន្ធ ត្រឡប់ពីធ្វើការនៅ ប្រទេសថៃដល់ អូរព្រំដែនបាន សម្រាលកូនត្រូវបាន កម្លាំងជួយអន្តរាគមន៍ សង្គ្រោះឆ្លងទឹកជំនន់ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅ ចំណុចភូមិ.ឃុំបឹងបេង ស្រុកម៉ាឡៃ។
លោកវរសេនីយ៍ត្រី សុខ ចន្ថា ជំនួយការសេនាធិការ វរសេនាតូចថ្មើជើងលេខ៥១១ បានប្រាប់ថា៖ ពលករដែលត្រឡប់ពីប្រទេសថៃ ២នាក់ប្តីឈ្មោះ វ៉ាន់ ដេត អាយុ២៨ឆ្នាំ ប្រពន្ធឈ្មោះ ណា វិន អាយុ២៤ឆ្នាំមាន ស្រុកកំណើត នៅភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លោកបានបញ្ជាក់ថា៖ ពលករខ្មែរ២នាក់ប្តីប្រពន្ធ និងកូនប្រុសម្នាក់ត្រឡប់ ពីធ្វើការនៅប្រទេសថៃ ត្រឡប់វិញតាមច្រករបៀង ខុសច្បាប់ឈឺពោះសម្រាល កូនក្នុងទឹកដីថៃជាប់ ព្រំដែនត្រូវបានកម្លាំង ជួយអន្តរាគមន៍យក ធុងលាយស៊ីម៉ង់ដាក់ ឆ្លងអូរព្រំដែនទឹកកំពុងជនលិច និងហូរខ្លាំងនិងកូនប្រុសម្នាក់ ហើយស្ត្រីសម្រាលកូន ត្រូវបានដឹកតាមម៉ូតូកង់បី ទៅកាន់មណ្ឌលសុខភាព បឹងបេងស្រុកម៉ាឡៃ។
លោកវរសេនីយ៍ត្រី សុខ ចន្ថា បានបញ្ជាក់ថា៖ ក្រោយពេលដែលជួយ សង្គ្រោះពលករខ្មែរ១គ្រួសារ ដែលមានប្រពន្ធមាន ផ្ទៃពោះហើយសម្រាលកូន នៅក្បែរអូរព្រំដែនថៃ.កម្ពុជា នោះត្រូវបានជួយ អន្តរាគមន៍ទាន់ពេលវេលា សម្រាប់ប្រជាពលរដ្ឋ អោយមានសុវត្ថភាព គ្រប់គ្រាន់៕