មុខសញ្ញាចែកចាយ គ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ស្រុកសាមគ្គីមុនីជ័យ ក្របួចជាប់…..

(ខេត្តកំពង់ស្ពឺ)៖ កម្លាំងនគរបាលនៃ អធិការនគរបាល ស្រុកសាមគ្គីមុនីជ័យ បានធ្វើការបង្ក្រាប ករណីជួញដូរគ្រឿងញៀន មួយកន្លែងនិង ឃាត់ខ្លួនបាន ជនសង្ស័យ១នាក់ កាលពីយប់រំលងអាធ្រាត ថ្ងៃទី០១ខែតុលា ឆ្នាំ២០២៣វេលា ម៉ោង២១និង០០នាទី នៅចំណុចភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យ ដែកម្លាំងជំនាញឃាត់ ខ្លួនបានមានឈ្មោះ ឈន ទន ភេទប្រុសអាយុ ៣៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ ទីលំនៅរស់នៅ ភូមិស្រះធុល ឃុំយុទ្ធសាមគ្កី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបាន ប្រាប់អោយដឹងទៀតថា ក្រោយពីឃាត់ ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបាន ឆែកឆេរនិងដក ហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស សង្ស័យថ្នាំងញៀន ប្រភេទម៉ាទឺកកក ចំនួន២០កញ្ចប់តូច និងទូរស័ព្ទថៃចំនួន១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមតាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញ ក្រោយពីសាកសួរនិង កសាងសុំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញនៃ ស្នងការរដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *