កម្លាំងនគរបាលខេត្តព្រៃវែង ត្រូវប្រឹងប្រែងបន្ត បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានាពី មូលដ្ឋានខេត្តព្រៃវែង

(ខេត្តព្រៃវែង)៖ កាលរសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នេះ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង បានដឹកនាំបើកកិច្ចប្រជុំ ដើម្បីពង្រឹងប្រសិទ្ធ ភាពការងារមន្ត្រីនគរបាល ទូទាំងខេត្តព្រៃវែង ដោយមានការចូ លរួមពីសំណាក់ លោក-លោកស្រី ស្នងការរង លោកនាយ ការិយាល័យ ចំណុះស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង លោកធិការនគរបាល ក្រុង-ស្រុក ទាំង ១៣ លោកមេបញ្ជាការវរសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ ៦០៧ និងលោកនាយប៉ុស្ត្តិ៍ នគរបាលរដ្ឋបាល រួមទាំងមន្ត្រីនគរបាល ជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកឡើងពី បញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ បញ្ហាបទល្មើស នេសាទខុសច្បាប់ ដែលជាបញ្ហាអាទិភាព ត្រូវដោះស្រាយ ដោយអនុវត្ត បង្ការទប់ស្កាត់ និងបង្ក្រាបចេញពី មូលដ្ឋានរបស់ខ្លួន ដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត ។

បន្ថែមលើនេះ លោកក៏បាន ជំរុញដល់កម្លាំង នគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ បន្ថែមទៀតក្នុងការចុះ ល្បាតចល័ត ទាំងយប់ទាំងថ្ងៃ និងការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូន ប្រជាពលរដ្ឋ នាឱកាសពិធីបុ ណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌនេះ ។

ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់លោកអធិការនគរបាលក្រុង-ស្រុក ទាំង ១៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង ត្រូវធ្វើយុទ្ធនាការបង្ក្រាបក្មេងទំនើង ល្បែងស៊ីសង គ្រប់ប្រភេទ ឲ្យអស់ពីមូលដ្ឋាន និងត្រូវកែប្រែឥរិយាបថឲ្យទន់ភ្លន់តែម៉ឺងម៉ាត់ ដើម្បីទាញយកការស្រលាញ់ពីប្រជាពលរដ្ឋឲ្យបាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *