(ខេត្តប៉ៃលិន)៖ តាមប្រភពព័ត៍មាន ពីមន្ត្រីជំនាញនៃ អធិកាស្រុកសាលា ក្រៅបានឲ្យដឹងថា កាលពីវេលា ១១និង០០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញផែននគរ បាលយុត្តិធម៌ នៃអធិការដ្ឋាន នគរបាល ស្រុកសាលាក្រៅ បានទទួលពាក្យ បណ្ដឹងអំពីករណី រំលោភសេពសន្ថវៈចំនួន ០១ករណីកើតហេតុ នៅបន្ទប់ជួលរបស់ ជនរងគ្រោះ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៍មានបានបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នារីរងគ្រោះបានជួប ជុំគ្នាផឹកស៊ីនៅកន្លែង កើតហេតុខាង លើមានគ្នាចំនួន ០៧ នាក់ បន្ទាប់ពីផឹកស៊ីចប់ ហើយមិត្តរបស់នាង ក៏ត្រលប់ទៅផ្ទះវិញរៀងៗ ខ្លួនទៅ ចំណែកជនសង្ស័យឈ្មោះ រក្សា ភេទប្រុស បានឌុបសង្សារបស់ គេទៅធ្វើការបាត់ទៅ មួយសន្ទុះក្រោយ មកជនសង្ស័យក៏ បានត្រលប់មកវិញ រួចបានចាប់អោបជន រងគ្រោះពីក្រោយហើយ ជនរងគ្រោះក៏បាន រុញចេញ លុះដល់ម៉ោង ១២ និង៤៥នាទី ជនសង្ស័យបានធ្វើ សកម្មភាពចាប់រំលោភ រូបនាងរហូតបានសម្រេច ក្រោយធ្វើសកម្មភាព រួចជនរងគ្រោះមិន បានមកប្តឹងសមត្ថកិច្ចភ្លាមៗទេ ដោយខ្លាចខ្មាស់គេ និងទុកពេលអោយ ជនសង្ស័យចូលខ្លួនមក ដោះស្រាយគ្នា តែដោយសារតែ ជនសង្ស័យមិនទទួល ស្គាល់ពីទង្វើរបស់ខ្លួនទើប ជនរងគ្រោះសម្រេចចិត្ត មកដាក់ពាក្យ បណ្តឹងតែម្តង។
នារីរងគ្រោះ ឈ្មោះ ប សលត ភេទស្រី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូព្រំ រស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ចំណែកជនសង្ស័យឈ្មោះ ផឹង រក្សា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្តកិច្ចជំនាញ បានបន្តទៀតថា÷ក្រោយពីទទួលពាក្យបណ្តឹងរួច កម្លាំងជំនាញផ្នែក ព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំង ប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ ចុះស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យមក សាកសួរ តាមចម្លើយរបស់ ជនសង្ស័យបាន សារភាពថា រូបគេពិតជាបាន ចាប់រំលោភសេព សន្ថវទៅលើជនរង គ្រោះពិតប្រាកដមែន ដោយមូល ហេតុស្រវឹងស្រា (បានសម្រេច)។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាន ឃាត់ខ្លួនជាបណ្តោះ អាសន្ននៅ អធិការដ្ឋាននគរ បាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំ រឿងតាមនីតិវិធីច្បាប់។