ខេត្តប៉ៃលិនៈកម្លាំងសមត្ថកិច្ចនគរបាលខេត្តប៉ៃលិនសហការជាមួយកម្លាំងអធិការនគរបាលស្រុកសាលាក្រៅក្រោមការសម្របសម្រួលនិតិវិធីពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិនកាលពីថ្ងៃទី២៥សីហា២០២៣បានចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន១កន្លែងឃាត់ខ្លួនស្ត្រី០៣នាក់ស្ថិតចំណុចផ្ទះជួល ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
អធិការដ្ឋាននគរបាលស្រុកសាលាក្រៅលោក មាឃ សារ៉ន បានអោយដឹងថា ដោយមានការចង្អុលបង្ហាញពីលោក សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងលោកបានឈានទៅឃាត់ខ្លួនមនុស្ស០៣នាក់ ទី១-ឈ្មោះ មាន រ៉ាទី ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ទីលំនៅបច្ចុប្បន្ន ភូមិផ្សារព្រំជើង ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។២-ឈ្មោះ មាន ចន្ថា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។៣-ឈ្មោះ ប៉ង ស្រីល័ក្ខ ភេទស្រី ២១ឆ្នាំមុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
វត្ថុតាងចាប់យករួមមានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ០១កញ្ចប់ធំ មានទំង្ងន់៣,៦៩ក្រាមថ្នាំសុទ្ធ។
សម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀននិងសម្ភារៈវេបជក់អេឡិចត្រូនិចចំនួន ០៨ដើម។
ជនសង្ស័យទាំង ០៣នាក់ខាងលើបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕BY:Mr SAMNEANG