ព្រះវិហារៈកម្លាំងនគរបាលនៃស្នងការដ្ឋា ននគរបាលខេត្តព្រះវិហារ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តក្រោមការសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាករណីចោរកម្ម ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ដែលបានធ្វើសកម្មភាពកាច់សោរម៉ូតូតាមផ្ទះសម្បែង និងតាមស្រែចម្ការរបស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចបេងដូប ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។
ករណីឃាត់ខ្លួនមុខសញ្ញាចំនួន ០២នាក់ខាងលើនេះ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន ឡានចំនួន ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងបំណែកម៉ូតូជាច្រើនគ្រឿងដែលបានដោះចេញពីគ្នា។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់និងវត្ថុតាងត្រូវបានមន្រ្តីជំនាញកំពុងចាត់ការតាមនិតិវិធីផងដែរ៕
SAMNEANG