សមត្ថកិច្ច​ហៅ​ស្ត្រី​ម្នាក់ទៅ​អប់រំ ក្រោយដោះអាវបង្ហាញដើមទ្រូង និងសុដន់ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង

(ស្វាយរៀង)៖ ស្ត្រីជនជាតិវៀតណាមម្នាក់ ដែលរាំលេងសប្បាយ ដោះអាវបង្ហាញដើមទ្រូង និងសុដន់នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង ត្រូវបានអ្នកលេងបណ្ដាញ សង្គមថតវីដេអូបង្ហោះចែកចាយ កាលពីនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នាំឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងនោះ ត្រូវបានសមត្ថកិច្ចហៅមកអប់រំ ដើម្បីកុំឲ្យធ្វើបែបនេះទៀត។

បើតាមនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅត្រង់ចំណុចរង្វង់មូល ខេត្តស្វាយរៀងទល់មុខកន្លែង ប្រគុំតន្ត្រីមានស្រ្តីជនជាតិវៀតណាមម្នាក់ ឆ្លងដែនចូលមកលេង ក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង ដោយរាំលេងសប្បាយខ្លាំងពេក រហូតដោះអាវបញ្ចេញសាច់សខ្ចី ដើមទ្រូង និងសុដន់ ធ្វើឱ្យអ្នកលេងបណ្ដាញ សង្គមតាមថតយករូបភាព និងវីដេអូ ហើយបង្ហោះនាំឲ្យ មានការរិះគន់យ៉ាងខ្លាំង។

សមត្ថកិច្ចបានបន្តថា ស្រ្តីជនជាតិវៀតណាមនេះ គឺគាត់ពាក់អាវពីរជាន់ ដោះអាវក្រៅចេញនៅអាវក្នុងពណ៌សាច់ (អាវហ្គេននារី) មើលទៅដូចសាច់ពិតៗ តែតាមពិតគឺអាវហ្គេន និងមានបិទបាំងចុងសុដន់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *