(ខេត្តត្បូងឃ្មុំ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត លុចស៊ីសមួយគ្រឿង គេសង្ស័យជារថយន្ត របស់លោកអភិបាល ខេត្តមណ្ឌលគីរី បានបុកនិងរ៉ឺម៉កសណ្តោងម៉ូតូ មួយគ្រឿងបណ្តាល អោយមនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅ និងកន្លែងហេតុការណ៍ ដ៏រន្ធុតនេះបានកើតឡើង កាលពីវេលម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២២នៅ ចំណុចកំណាត់ផ្លូវជាតិ លេខ៨ស្ថិតក្នុង ស្រុកពញាក្រែក ខេត្តកំពង់ចាម។
ប្រភពពីកន្លែងកើត ហេតុបានអោយដឹង រថយន្តបង្ករម៉ាកលុចស៊ីស ពណ៌ខ្មៅពាក់ស្លាក លេខភ្នំពេញ 2AQ-2225 ដែលគេសង្ស័យជារយន្តរស់ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគីរី បានបុកម៉ូតូសណ្តោងរ៉ឺម៉ក ពេញទំហឹងនៅលើ កំណាត់ផ្លូវជាតិលេខ៨ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម និងបណ្តាលអោយ មនុស្ស២នាក់បាន ស្លាប់ភ្លាមៗនៅ និងកន្លែងយ៉ាង អណោចអាធម។
ប្រភពខាងលើបានអោយដឹងទៀតថា ជនរងគ្រោះទាំង២នាក់ខាងលើ ទី១ឈ្មោះឯម អូន អាយុ២៦ រស់នៅភូមិស្ទឹងតូចឃុំកក់ ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មំ និង ឈ្មោះផន ភីន អាយុ១៦ រស់ នៅ ភូមិ ឃុំ ជាមួយគ្នា។
ក្រោយកើតហេតុជន រងគ្រោះ ត្រូវបានគ្រួសារដឹកសព យកធ្វើបុណ្យតាម ប្រពៃណី រីឯ រថយន្តបង្ករ សមត្ថកិច្ចចរាចរណ៍ យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកពញាក្រែក រង់ចាំរកដំណោះស្រាយ។
ជុំវិញករណីខាងលើនេះ មិតិមហាជន បានលើកឡើង និងអំពាវនាវ សូមអោយសមត្ថកិច្ច ជំនាញធ្វើការ រកយុត្តិធម៌ និង មានការដោះស្រាយ ជូនជនរងគ្រោះ អោយសម្របទៅ និងច្បាប់រដ្ឋផង។
ពាក់ព័ន្ធជុំវិញករណី គ្រោះថ្នាក់ចរាចរណ៍ បង្ករអោយមនុស្សស្លាប់ ដោយរថយន្ត ខាងលើនេះ និងគេសង្ស័យថារថយន្ត នេះជារបស់លោកអភិបាល ខេត្តមណ្ឌលគីរីទៀត អង្គភាពសារព័ត៌មាន យើងមិនអាចការ បំភ្លឺពីឯកឧត្តម ថងសាវុន អភិបាលខេត្ត មណ្ឌលគីរី បានទេព្រោះគ្មាន លេខទំនាក់ទំនង៕