ស្ទឹងត្រែង: នៅថ្ងៃទី០៩ឧសភា២០៣នេះ នៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែងបានរៀបចំពិធីប្រគល់សញ្ញាប័ត្រដល់លោកគ្រូ អ្នកគ្រូបឋមសិក្សាដែលជាអតីតៈគរុសិស្សជំនាន់ទី៣៨នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង ចំនួន១១៩ ស្រី៦៦នាក់ក្រោមអធិតីភាព លោក ញ៉ែម សារី អភិបាលរងនៃគណៈអភិបាលខេត្ត, និងមានការចូលរួមពីសំណាក់ នាយករងរដ្ឋបាលសាលាខេត្ត, អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត , តំណាងសមាគមន៍,នាយកសាលា លោកគ្រូ អ្នកគ្រូ និងគរុសិស្សដែលកំពុងសិក្សានៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែងជាច្រើននាក់ផងដែរ។
អភិបាលរងខេត្តស្ទឹងត្រែងលោក ញ៉ែម សារី បានថ្លែងថាបច្ចុប្បន្នរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានយកចិត្ត ទុកដាក់ខ្លាំងលើវិស័យអប់រំ ដោយក្នុងនោះរាជរដ្ឋាភិបាលបានកំណត់យកការកសាងធនធាន មនុស្សជាមុំទី១ នៃយុទ្ធសាស្ត្រចតុកោណ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានបង្កើន កញ្ចប់ថវិកាជាតិលើ វិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល។
លោកបន្តសញ្ញាបត្រគ្រូបង្រៀនដែលលោកគ្រូអ្នកគ្រូម្នាក់ៗទទួលនៅថ្ងៃនេះពុំមែនទទួលបានមកដោយងាយស្រួលនោះឡើយ វាគឺជាកិច្ចការដែលលោកគ្រូអ្នកគ្រូត្រូវធ្វើ ត្រូវលះបង់អស់រយៈ ពេល ២ ឆ្នាំ ទើបសម្រេចបានមក។ ជាពិសេស គឺលោកឪពុក អ្នកម្តាយរបស់លោកគ្រូអ្នកគ្រូដែលបានព្រម លះបង់កម្លាំងកាយ កម្លាំងចិត្ត និងទ្រព្យសម្បត្តិគ្រួសារ ដើម្បីឲ្យកូនមានអនាគតភ្លឺស្វាង មានចំណេះដឹង មានការងារ និងមានប្រាក់ខែ។
គួបញ្ជាក់ផងដែរថាលោកគ្រូទទួលបានសញ្ញាគ្រូបង្រៀនពីក្រសួងអប់រំយុវជននិងកីឡានាពេលជាអតីតៈគរុសិស្សជំនាន់ទី៣៨នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង មកពីខេត្តចំនួនបីរួមមានខេត្តស្ទឹងត្រែង ខេត្តរតៈគិរី ខេត្តមណ្ឌលគិរី ។SAMNEANG