វគ្គបណ្តុះបណ្ដាលស្តីពី“ការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣!


ស្ទឹងត្រែងៈនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ លេខាធិការដា្ឋន នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រងរៀបចំវគ្គបណ្តុះបណ្ដាលស្តីពី“ការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ម៉េងឈឿន សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោកលោក កែវ វណ្ណា ប្រធានលេខាធិការដ្ឋាន នៃគណ:កម្មការរៀបចំការបោះឆ្នោតខេត្ត។
លើកឡើងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលលោក កែវ វណ្ណា ប្រធានលេខាធិការដ្ឋាន នៃគណ:កម្មការរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែងបានថ្លែងថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺមានគោលបំណងបង្កើនសមត្ថភាពផ្តល់ចំណេះដឹង និងទំនាញបន្ថែមទៀតពាក់ព័ន្ធនិងការឃោសនាបោះឆ្នោត ព្រមទាំងនីតិវិធីនៃ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលឃោសនាបោះឆ្នោត ដល់សិក្ខាកាមទាំងអស់ ។
លោកបន្តថាសិក្ខាសាលានេះនិងឲ្យសិក្ខាកាមបានត្រៀមលក្ខណៈអនុវត្ត នឹងផ្ដល់កិច្ចសហការតាមមុខការរៀងៗខ្លួន ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធានាឱ្យដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនាពេល ខាងមុខប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាស សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។
ជាមួយគ្នានេះដែរលោកបានរំឭកដល់គ្រូឧទ្ទេសសូមយកចិត្តទុកដាក់រៀបចំការបង្រៀនឱ្យបានល្អ និងសូម ធ្វើបទបង្ហាញ ពន្យល់ ឬ/និងបកស្រាយចំណុចនីមួយៗ ឱ្យបានច្បាស់លាស់ ក្បោះក្បាយ និងតាមវិធីសាស្ត ងាយៗ ដើម្បីឱ្យសិក្ខាកាម ឆាប់យល់ ឆាប់ចាំ និងលើកទឹកចិត្ត ដល់សិក្ខាកាមទាំងអស់ សូមចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះឱ្យបានពេញលេញ និងត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ និងកត់ត្រានូវ រាល់ចំណុចសំខាន់ៗនៃមេរៀននីមួយៗ ព្រមទាំងលើកជាសំណួរចំពោះចំណុចណាដែលមានភាពមិនច្បាស់ លាស់ ដើម្បីឱ្យគ្រូឧទ្ទេសធ្វើការបំភ្លឺជូនចៀសវាងការយល់ខុស ឬយល់មិនច្បាស់ ដោយប្រការណាមួយ ដែលនាំឱ្យពេលអនុវត្តជាក់ស្ដែងគឺមិនបានត្រឹមត្រូវស្របតាម ច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត ។SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *