ខេត្តស្ទឹងត្រែងៈជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការឃាត់ខ្លួនបានហើយខណៈកាលពីថ្ងៃ១៨កញ្ញាកន្លងទៅជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពចាប់ដាក់ខ្នោះវាយសម្លាប់ជនរងគ្រោះម្នាក់ប្លន់យកម៉ូតូនៅក្បែរចំណុចបង្គោលសេវា០៩៧ ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័័យ និងនៅថ្ងៃទី២៦កញ្ញា២០២២នេះកម្លាំងជំនាញបាននាំជនសង្ស័យទៅធ្វើត្រាប់នៅចំនុចកើតហេតុ។
លោក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់បានអោយដឹងថាជនរងគ្រោះឈ្មោះ ថេន សុមិត្ត ភេទ
ប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកោះកី ឃុំកោះស្នៃង ស្រុកបុរីអូរស្វាយសែនជ័យ(ស្លាប់)។ចំណែកជនសង្ស័យក្នុងករណីខាងលើមានចំនួន២នាក់១.ឈ្មោះ ជាតិ សារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ២.ឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំងពីរនាក់រស់នៅភូមិរិទ្ធសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ។
លោកស្នងការរងបានបញ្ជាក់ថា ក្រោយការស៊ើបអង្កេតស្រាវជ្រាវរយៈពេល៨ ថ្ងៃត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញានិងធ្វើការចាប់ឃាត់ខ្លួនយកមកឲ្យធ្វើត្រាប់ សកម្មភាពចាប់ជនរងគ្រោះដាក់ខ្នោះ ហើយយកដំបងវាយចំកញ្ចឹងកនិងក្បាលបណ្ដាលឲ្យផុងលានិងបាក់.ក។
ប្រភពព័ត៌មានមួយ បានបង្ហើបថាជនសង្ស័យបាន
ឆ្លើយសារភាពថាខ្លួនពិតជាបានវាយសម្លាប់ជនរងគ្រោះពិតប្រាកដមែនដោយសារពួកខ្លួនខឹងជនរងគ្រោះយកថ្នាំញៀនមកលក់អោយ
គឺជាថ្នាំមិនសុទ្ធ ទើបចងកំហឹងរហូតចាប់ដាក់ខ្នោះនិងវាយសម្លាប់តែម្តង។
បន្ទាប់នាំខ្លួនជនសង្ស័យទៅធ្វើត្រាប់អំពីសកម្មភាពដាក់ខ្នោះនិងយកដំបងវាយសម្លាប់ជនរងគ្រោះរួចជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី។